ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញ បានរកឃើញយានយន្តល្មើសចំនួន ២៣៦គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុបមាន ៧១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៤៦គ្រឿង, រថយន្តធំ ០៧គ្រឿង, រថយន្តតូច ៥១គ្រឿង និងម៉ូតូ ២៨៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៣៦គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៤១គ្រឿង និងម៉ូតូចំនួន ១៩២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ៣០ថ្ងៃ ពីថ្ងៃទី១-៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៥,៩២៨គ្រឿង រថយន្តធំ ២៨៥គ្រឿង រថយន្តតូច ៣,០០៤គ្រឿង ម៉ូតូ ១២,៦៤០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១២,១៧២គ្រឿង, រថយន្តធំ ៩៦គ្រឿង, រថយន្តតូច ១,៥៥៦គ្រឿង និងម៉ូតូ ១០,៥២០គ្រឿង (១០,៥២០ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖សហការី