គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្សស្លាប់ ០៨នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា​នៅថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ បា​នកើតឡើងចំនួន ១២លើក បណ្តាលឱ្យមនុស្សស្លាប់ ០៨នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ដូច្នេះ​សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ បានកើតឡើងចំនួន ១២លើក (យប់ ០៨លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី០៤នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៨នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់ ១១នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៧លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០១នាក់) និង មិនប្រកាន់ស្តាំ ០៣លើក (ស្លាប់ ០៤នាក់)៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print