បុស្បា ប៉ាន់ ធ្វើដំណើរមកកាន់ទឹកដីកំណើត

ចែករំលែក៖

ភ្នំពេញ៖ បុស្បា ប៉ាន ធ្លាប់ឆកអង្រួនបេះដូងមហាជនអស់រយៈពេលច្រើនឆ្នាំក្រោយពីនាងបានបង្ហោះបទចម្រៀង ដែលច្រៀងដោយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បទចម្រៀងរបស់អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ និងទេពកោសល្យសិល្បៈ និងកីឡាមួយចំនួនទៀតដែលក្មេងស្របាលនាងមិនអាចធ្វើបាន។ ជាមួយនឹងសមត្ថភាព ចំណេះដឹងរបស់នាងបានធ្វើឲ្យនាងជាប់អាហារូបករណ៍ទៅសិក្សានៅសាលតន្ត្រីដ៏ល្បីមួយនាសហរដ្ឋអាមេរិក។ ក្រោយចេញទៅសិក្សា អស់រយៈពេល៤ឆ្នាំពេលនេះនាងបានវិលត្រឡប់មកកម្ពុជាដើម្បីចូលរួមសិក្សាសាលាមួយស្តីពីតន្ត្រីអន្តរជាតិមួយនៅខេត្តសៀមរាប។

...

បើមិនមានការប្រែប្រួលដំណើរមកដល់របស់កញ្ញា ប៉ុស្បា ប៉ាន់ និងមកដល់កម្ពុជានៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ អបដំណើរដោយបណ្ឌិតផ្នែកនិពន្ធខ្មែរអាមេរិកកាំង លោក អ៊ឹង ជិនណារី ប្រយោជន៍ចូលរួមសិក្សាសាលាអ្នកតែងភ្លេង  Nirmita Composers Institute ដែលនឹងធ្វើឡើងនៅលើទឹកដីនៃខេត្តសៀមរាប។

ថ្លែងបញ្ជាក់ពីសហរដ្ឋអាមេរិក បុស្បា បានបញ្ជាក់ថា នាងបានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីបន្តក្តីស្រមៃរបស់នាងពិសេសទាក់ទងទៅនឹងការសិក្សាថ្នាក់តន្ត្រីដែលនៅកម្ពុជាមិនទាន់មាននៅឡើយ ដោយនាងបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ Walnut Hill រួចមកហើយ ហើយនាងក៏ទើបនឹងបញ្ចប់ការសិក្សាឆ្នាំទី១នៅសាកលវិទ្យាល័យ The New England Conservatory នារដ្ឋប៊ូស្តុន នៃសហរដ្ឋអាមេរិកកាលពីថ្មីៗនេះដែរ។ នៅWalnut Hill nag រៀនច្រៀងនិងតែងនិពន្ធ ដោយបានរៀនពីទ្រឹស្តីតន្ត្រី, ប្រវត្តិតន្ត្រីសិក្សារចនាបថ និងរកពីភាពខុសគ្នានៃតន្ត្រី ហើយនាងក៏បាននឹងកំពុងរៀនដើម្បីតែងបទភ្លេងសម្រាប់ឧបករណ៍ទាំងអស់ ដូចជាពិណ, វីយូឡុង, ត្រែ, ក្លារីណែត, ល ដើម្បីឱ្យយល់ពីវិធីនៃការតែងនិពន្ធនេះ។ ក្រៅពីនេះនាងបានរៀនពីរបៀបតែងបទភ្លេងសម្រាប់ភាពយន្ត ឬខ្សែភាពយន្ដឯកសារ។ អ្វីដែលពិសេសផងដែរគឺនាងបានចាប់ផ្តើមតែងផងដែរសម្រាប់ឧបករណ៍ភ្លេងខ្មែរដូចពិណខ្មែរជាដើម។ សិល្បករវ័យ១៨ឆ្នាំរូបនេះបន្តថាក្រោយការសិក្សាផ្នែកតន្ត្រីអស់ជាច្រើនឆ្នាំនៅលើទឹកដីនៃសហរដ្ឋអាមេរិក នាងបានរកឃើញពីភាពខុសប្លែកគ្នាជាច្រើននៃតន្ត្រីរបស់ប្រទេសលោកខាងលិច និងប្រទេសកម្ពុជា។ អ្នកចម្រៀងសូប្រាណូរូបនេះបន្តថា តន្ត្រីខ្មែរពិតជាមានភាពសម្បូរបែប ហើយនាងចង់សិក្សាស្រាវជ្រាវបន្ថែមអំពីប្រវត្តិតន្ត្រីខ្មែរ និងចង់ចងក្រងទុកសម្រាប់ខ្មែរនិងបរទេសសិក្សា ខណៈដែលរហូតមកដល់ពេលនេះមានត្រឹមតែជាការចេះចាំតៗគ្នានោះ។

ជាមួយគ្នានេះនាងមានបំណងធ្វើការបកប្រែបោះពុម្ពនូវដំណើរការនៃការសិក្សាតន្ត្រីនៃលោកខាងលិច និងការងារមួយចំនួនទៀតដើម្បីបើកទ្វារឲ្យកុមារកម្ពុជាដែលមានសមត្ថភាពទេពកោសល្យឈានទៅរកឆាកអន្តរជាតិ។ នាងថានឹងវិលមកកម្ពុជាដែលជាប្រទេសរបស់នាងក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិកហើយនាងនឹងចូលរួមជួយក្នុងការអភិវឌ្ឍសង្គមគឺអាចជួយកុមារផ្សេងទៀតឲ្យទទួលបានការអប់រំតន្ត្រីអភិវឌ្ឍន៍គំនិតច្នៃប្រឌិតរបស់ពួកគេតាមរយៈកម្មវិធីនិងការផ្លាស់ប្តូជាមួយបណ្តាប្រទេសផ្សេងទៀតជាច្រើន។

គួរបញ្ជាក់ដែរថា កុមារីបុស្បា ប៉ាន់ ត្រូវបានគេស្គាល់ជាមួយនឹងសមត្ថភាពនៃការច្រៀង និងលេងឧបករណ៍តន្ត្រីមួយចំនួនចាប់តាំងពីនាងមានអាយុ៧ឆ្នាំមកម្ល៉េះ។ នាងធ្លាប់បង្កើតឲ្យមានព្រឹត្តិការណ៍ប្រគុំតន្ត្រីជាជាច្រើនបូករួមទាំងការប្រគុំតន្ត្រីលក្ខណៈអន្តរជាតិនៅកម្ពុជាផងដែរ។ ការទទួលបានអាហារូបករណ៍ពីសាលាតន្ត្រីដ៏ល្បីនៅសហរដ្ឋអាមេរិកគឺបានចូលរួមបំពេញក្តីស្រមៃជាអ្នកនិពន្ធបទភ្លេងដ៏ឆ្នើម ហើយពេលនេះនាងបានក្លាយជាយុវនារីកម្ពុជាទីមួយហើយដែលបានចូលរៀនផ្នែកនិពន្ធបទភ្លេងនៅសហរដ្ឋអាមេរិក៕

BP_HD-2259

BP_HD-2184

DSC_2755

BP_HD-2201

BP_HD-2145

BP_HD-2300

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print