បុរសបរទេសម្នាក់ប្រើហិង្សាវាយស្រីស្នេហ៍ទំលាក់ពីលើម៉ូតូរឺុម៉ក

ចែករំលែក៖

ភ្នំពេញ៖ បុរសបរទេសម្នាក់ខឹងស្រីស្នេហ៍ដែលអោបមិត្តភ័ក្តិនៅក្នុងខារ៉ាអូខេទប់ចិត្តមិនបានក៏វាយស្រីស្នេហ៍ទំលាក់ពីលើ រឺុម៉កកង់បី ហេតុការណ៍នេះកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

...

តាមប្រភពព័តមានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជនជាតិបរទេសនិងស្រ្តីខ្មែរម្នាក់ដែលជាស្រីស្នេហ៍របស់ខ្លួនបានហៅរឺុម៉កមូ៉តូកង់បីជិះមកពីខារា៉អូខេមួយកន្លែងស្រាប់តែមកដល់ចំណុចកើតហេតុគេក៏ឃើញ បុរសបរទេសម្នាក់នោះបានវាយស្រីស្នេហ៍ទំលាក់ពីលើ រឺុម៉កកង់បីដោយមិនដឹងមូលហេតុ។ ភ្លាមៗនោះក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលកំពុងល្បាតក្នុងមូលដ្នានក៏តាមចាប់បាននិងនាំយកទៅប៉ុស្តិ៍នគរបាលសង្កាត់បឹងព្រលឹតដើម្បីធ្វើការសាកសួរ។

បច្ចប្បន្នបុរសម្នាក់ជនជាតិបរទេសនិងស្រ្តីខ្មែរម្នាក់ដែលជាស្រីស្នេហ៍របស់ខ្លួនត្រូវបានបញ្ជូនទៅកាន់ការិយាល័យជនបរទេសដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

image

image

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print