អាជីពស្មូតនិងអាជីវកម្ម របស់កញ្ញាភឿន ស្រីពៅ បានដើរតួនាទីសំខាន់ក្នុងវិស័យពុទ្ធសាសនា

ចែករំលែក៖

ភ្នំពេញ៖ សិល្បការិនីផ្នែកស្មូតកញ្ញា ភឿន ស្រីពៅ ត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនាញផ្នែកស្មូតដ៏ប៉ិនប្រសប់ និងសំនៀងពិរោះរណ្តំចិត្ត ។ ក្រៅពីអាជីពស្មូតនាងក៏បានបង្កើតអាជីវកម្មលើផ្នែកសេវាកម្មពិធីបបុណ្យផ្សេងៗរហូតទទួលបានការគាំទ្រច្រើនពីមហាជន ហើយការងាររបស់នាងត្រូវបានគេចាត់ទុកថាបាននឹងកំពុងចូលរួមចំណែកដ៏សំខាន់ក្នុងការបម្រើដល់ វិស័យពុទ្ធសាសនា។

...

កញ្ញាភឿន ស្រីពៅ ដែលពេលនេះបានវិវត្តន៍ខ្លួនពីអ្នកជំនាញស្មូតក្លាយជាម្ចាស់ក្រុមហ៊ុនលើផ្នែកសេវារៀបចំពិធីបុណ្យទានផ្សេងៗផ្តោតកិច្ចការវិស័យពុទ្ធសាសនា។ នាងបានថ្លែងឲ្យដឹងថា សព្វថ្ងៃនេះក្រុមហ៊ុនផ្តល់សេវារៀបចំពិធីបុណ្យទានរបស់ស្រីពៅស្មូតនៅតែមានសភាពមមាញឹកគ្រប់ទីកន្លែងក្នុងការដើររៀបចំពិធីបុណ្យជូនបណ្តាអតិថិជនក៏ដូចជា ឯកឧត្តម លោកជំទាវ លោកតា លោកយាយ ដូចពីមុនដដែល។ អ្នកស្មូតដ៏មានប្រជាប្រិយរូបនេះបន្តថា នាងចង់ចូលរួមចំណែកឲ្យវិស័យពុទ្ធសាសនានៅប្រទេសកម្ពុជារីកចម្រើនជាមួយវិស័យផ្សេងៗទៀត ហើយបើទោះបីជាពេលនេះនាងសង្កេតឃើញថាចំពោះសេវាកម្មផ្នែករៀបចំពិធីបុណ្យគឺចាប់ផ្តើមមានក្រុមហ៊ុនផ្សេងៗគេរៀបចំបង្កើតឲ្យមាននៅលើទីផ្សារបន្តបន្ទាប់គ្នាក្នុងឯកសណ្ឋានប្រហាក់ប្រហែលគ្នាក៏ដោយ។ នាងកាន់តែរំភើបហើយមានមោទភាពចំពោះខ្លួនឯងដែលចេះរៀបចំការងារផ្នែកសេវារៀបចំពិធីបុណ្យមុនគេហើយមានការចាប់អារម្មណ៍ពីបងប្អូនយើងរហូតមានការបង្កើតមុខរបរប្រហែលគ្នាដែលនេះជាការរួមគ្នាលើកស្ទួយវិស័យពុទ្ធសាសនាទាំងអស់គ្នា។ នាងថា ការធ្វើបែបនេះហាក់ដូចជាជួយគ្នាបង្ហាញអ្វីដែលយើងមានបែបពុទ្ធសាសនាដល់ប្រជាជនយើងបានជ្រាបចេះដឹងយល់ឃើញ ពិសេសយុវជនជំនាន់ក្រោយដូចជាយល់ពីសារៈសំខាន់នៃការស្មូតជាដើម។ នាងបន្តថាក្រុមហ៊ុនស្រីពៅស្មូតរបស់នាងនៅតែមានការលេចធ្លោលើផ្នែកសេវារៀបចំកម្មវិធីបុណ្យ និងផ្គត់ផ្គង់សម្ភារបុណ្យពីមុនបែបណា ឥឡូវនេះគឺរិតតែមមាញឹកខ្លាំងស្ទើរតែមិននឹកស្មានថា មាមីងបងប្អូនគ្រប់ស្រទាប់វណ្ណៈនៅតែអញ្ជើញមកជឿទុកចិត្តលើសេវាកម្មរបស់ក្រុមហ៊ុនរបស់នាង ហើយក្រុមការងារទាំងអស់គ្នាសុទ្ធតែរៀនសូត្រពីគ្រូជំនាញៗតាំងពីការនិយាយស្តីសុជីវធម៌ផ្សេងៗ សូម្បីតែលោកតាអាចារ្យក៏មានភាពជំនាញយ៉ាងពិតប្រាកដអត់ឲ្យខុសក្បួនបុរាណខ្មែរឡើយ រហូតទទួលបានការសរសើរមិនដាច់ពីមាត់ពីមហាជន។ នាងបន្តថា ចំណុចខ្លាំងរបស់ក្រុមរបស់នាងពេញនិយមគឺយើងទាំងអស់គ្នាខំធ្វើការដែលកើតចេញពីចិត្តដោយធ្វើយ៉ាងណាឲ្យអ្នកមានសទ្ឋាក្នុងការប្រារព្ធកម្មវិធីបុណ្យមិនឲ្យគាត់មានការនឿយហត់លំបាកក្នុងការរៀបចំចាត់ចែងឡើយ គ្រាន់តែមានគម្រោងរួចពិភាក្សាជាមួយក្រុមហ៊ុននោះចំណាយពេលវេលាតិចថវិកាសមរម្យ និងមានអារម្មណ៍ល្អតាំងពីក្នុងពេលកម្មវិធីបុណ្យនិងក្រោយពេលបុណ្យក៏នៅតែរីករាយដូចគ្នា។ មូលហេតុមួយទៀត ចំពោះការងារផ្នែកនេះនៅតែចាប់អារម្មណ៍របស់បងប្អូនខ្មែរព្រោះទាក់ទងនិងជំនឿសាសនាវប្បធម៌ប្រពៃណីសិល្បៈគឺផ្សារភ្ជាប់ទាំងអស់តែម្តងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។

អ្នកស្ថាបនិកប្រចាំក្រុមហ៊ុនស្រីពៅស្មូតបានតាំងចិត្តយ៉ាងមុតមាំថានឹងព្យាយាមប្រើវិធីស្មូតរបស់ខ្មែរយើងឲ្យមានភាពលេចធ្លោគួរជាទីចាប់អារម្មណ៍លើសិល្បៈ ស្មូតដែលជាជំនាញរបស់នាងដោយខំផ្សព្វផ្សាយដល់អ្នកស្តាប់ទាំងឡាយផងដែរ។ ការធ្វើនេះចង់ឲ្យប្រែពីការខ្លាចទៅជាការចូលចិត្តក្នុងព្រះធម៌បទ និងចង់ឲ្យយុវវ័យចាប់អារម្មណ៍ហើយមកសិក្សារៀនសូត្រពីរបៀបស្មូតមួយនេះឲ្យបានកុះករដើម្បីឲ្យព្រះធម៌បទមានភាពពេញនិយមសារជាថ្មី។ គោលដៅរបស់កញ្ញាស្រីពៅមានដាក់ទិសដៅកំណត់ច្បាស់ថា រាល់ពេលនាងចេញស្មូតហើយពុទ្ធបរិស័ទផ្តល់ថវិកាតាមសទ្ឋារៀងៗខ្លួននាងនឹងមិនយកប្រាក់ទាំងនោះឡើយ ហើយប្រគល់ជូនផ្នែកមនុស្សធម៌ និងជួយដល់មន្ទីរពេទ្យឬជួយផ្នែកសង្គមជាសំខាន់មិនប៉ះពាល់ឡើយ។ ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍អាចចូលទៅកាន់FB fans page sreypovsmot ឬ  តាមរយៈទូរស័ព្ទ 017 756 379 និងលេខ 016 228 384 ដែលនាងនឹងក្រុមការងារពេញចិត្តនឹងចូលរួមបំពេញការងារឲ្យអស់ពីសមត្ថភាព៕

13589061_1739107406360109_2074779403_o

13608213_1739107116360138_1333242666_n

13633215_1652053541781816_514267822_o

13632842_1652053568448480_2121030446_o

13588954_1652053461781824_1814815873_o

13588692_1739107263026790_353427004_o

13588894_1652053558448481_426944761_o

13633376_1652053598448477_1843374153_o

13639426_1652053428448494_1740722038_o

13639494_1652053608448476_998475850_o

13632891_1652053641781806_1405602540_o

13621877_1652053385115165_193628246_o

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print