បើកលឿនពេកពេលដល់ផ្លូវកោងមិនប្រយ័ត្នដួលបោកទៅនឹងថ្នល់របួសធ្ងន់ហូរឈាមរហាច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ បានបើកម៉ូតូលឿនដូចហោះដោយគ្មានការប្រុងប្រយ័ត្ន ពេលដល់ចំណុចផ្លូវកោងយកចង្កូតមិនបាន ក៏បានដួលបោកទៅនឹងថ្នល់របួសធ្ងន់ និងហូរឈាមយ៉ាងរហាច ប៉ុន្តែសំណាងល្អបានពាក់មួកការពារសុវត្ថិភាព កុំអីប្រហែលជាគ្រោះថ្នាក់បោកក្បាលស្លាប់បាត់ទៅហើយ។

...

ហេតុការណ៍បើកបរលឿនខ្វះការប្រុងប្រយ័ត្ននេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង០៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចខាងជើងស្ពានស្ទឹងមានជ័យ លើផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ សមត្ថកិច្ចបានអោយដឹងថាៈនដោយនៅវេលាកើតហេតុខាងលើ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាក ស្កូបពី ពណ៌ក្រហមមួយគ្រឿងយ៉ាងលឿន ទំនងជាស្ថិតក្នុងអាការៈស្រវឹងផង យកចង្កូតមិនទាន់ ក៏ដួលបោកនឹងថ្នល់តែម្តង។

ក្រោយកើតហេតុ យុវជនរងគ្រោះខាងលើ ក៏ត្រូវរថយន្តសង្គ្រោះដឹកទៅសង្គ្រោះផងដែរ៕

image

image

image

image

image

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print