ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ បន្តធ្វើបទឧទ្ទេសលើមុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ជូនកម្មសិក្សាការី នៅសាលាភូមិន្ទរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ : ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ បន្តធ្វើបទឧទ្ទេសលើមុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ជូនកម្មសិក្សាការី នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

គ្រូឧទ្ទេស នៃអង្គភាពប្រឆាំងអំពើពុករលួយបានបន្តចែករំលែកចំណេះដឹង និងបទពិសោធន៍លើមុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ជូនកម្មសិក្សាការីចំនួន ២ ថ្នាក់ ៖

១).វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់វិន័យ (សិក្ខាកាមចំនួន ៦៤ រូប) ទទួលបានការបណ្តុះបណ្តាលចំនួន ៣ ម៉ោង លើមេរៀនទី៣៖ បទល្មើសពុករលួយ និងទោស (តចប់)  ធ្វើបទបង្ហាញដោយឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមេរៀនទី៤៖ នីតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ ធ្វើបទបង្ហាញដោយលោកជំទាវ មាស ប៊ុន្នី ជំនួយការឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

២).វគ្គវិក្រឹតការមន្ត្រីមធ្យម ថ្នាក់ករុណា (សិក្ខាកាមចំនួន ១០៤ រូប) ទទួលបានការបណ្តុះបណ្តាលចំនួន ៣ម៉ោង លើមេរៀនទី៤៖ នីតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ និងមេរៀនទី៥៖ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ ធ្វើបទបង្ហាញដោយឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

សូមបញ្ជាក់ផងដែរថា សម្រាប់មុខវិជ្ជា “ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” កម្មសិក្សាការី នៃថ្នាក់នីមួយៗ ត្រូវសិក្សាចំនួន ៦មេរៀន ស្មើនឹងរយៈពេល ១៥ ម៉ោង៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print