វាយកម្ទេចហាងកាហ្វេររបស់លោកឧកញ្ញាកុក អានយីហោ(True coffee)បន្ថែមទើបដំណើរការកសាងផ្លូវរថភ្លើងបានស្រួល

ចែករំលែក៖

ប៉ោយប៉ែតៈ ហាងការហ្វេរមួយកន្លែងយីហោ(True coffee)របស់លោក ឧកញ្ញា កុក អានដែលសាងសង់ជាប់ផ្លូវរថភ្លើងមុខកាស៊ីណូហ្គោឌិនក្រោនត្រូវបានវាយកំទេចចោលបន្ថែមទៀតទើបដំណើរកាសាងសង់ផ្លូវរថយន្តភ្លើង បានស្រួលនេះតាមការមានប្រសាសន៏ របស់លោកទេសរដ្ឋមន្រ្តីស៊ិន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណៈការនឹងដឹកជញ្ជូនកាលពីព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦នេះ ដែលលោកបានជួបជាមួយប្រតិភូថៃលោកឧត្តមណាត់ថាថុន ភូភិសារ៉ូ នៅលើផ្លូវរថភ្លើងដែលទើបតែសាងសង់នៅមុខកាស៊ីណូខាងលើឋិតក្នុងភូមិក្បាលស្ពាន សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកមានប្រសាសន៏ថាៈដោយអនុវត្តន៏តាមអនុសាសន៏របស់សម្ដេចតេជោ ហ៊ុន សែនក៏ដូចជាលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អ៊ូចារក្នុងការប្រជុំគណៈរដ្ឋមន្ត្រីចម្រុះរវាង កម្ពុជា ថៃក្នុងឆ្នាំកន្លងទៅបានឯកភាពគ្នាថាផ្លូវដែកនេះត្រូវតែតភ្ជាប់គ្នាឧ្យបានមុនបំណាច់ឆ្នាំ២០១៦នេះ ដូច្នេះក្រុមការងារយើងកំពុងតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាអោយបានមុនបំណាច់ឆ្នាំតាមគំរោង អាចបញ្ចប់នៅខែ១០ឬខែ១១ឆ្នាំ២០១៦ខាងមុខនេះ។ លោកបញ្ជាក់ថាៈដោយបញ្ហាសព្វថ្ងៃនេះយើងទើសនៅហាងការហ្វេមួយកន្លែងយីហោ(True coffee)របស់លោកឧកញ្ញាកុក អាន ដូច្នេះលោកនឹងទាក់ទងស្នើរសុំអោយលោកអភិបាលខេត្តអោយលោកជួយទាក់ទងនឹងឧកញ្ញាកុក អានដើម្បីអោយវាយអាគារចេញ ថយក្រោយបន្ថែមទៀតទើបយើងអាចសាងសង់ផ្លូវដែកបាន បើមិនកែសម្រួលទេយើងមិនអាចធ្វើទាន់ឡើយនៅបំណាច់ឆ្នាំ២០១៦ ដូច្នេះសុំអោយលោកឧកញ្ញា កុក អានកែសម្រួលអោយបានលឿនបន្តិច។ លោកបញ្ជាក់ថានេះជាគោលដៅរបស់រាជរដ្ឋាភិបាលទាំង២ ហើយផ្លូវដែកយើងធ្វើបានតែត្រឹមមង្គលបូរីទេ ប៉ុន្តែគ្រោងរបស់យើងធ្វើយ៉ាងណាស្ដារអោយបានទាំងអស់រហូតដល់ភ្នំពេញតែម្ដង ប៉ុន្តែយើងខ្វះខាតថវិការមួយចំនួនដូច្នេះយើងកំពុងតែសហការគ្នាជាមួយក្រសួងហិរញ្ញវត្ថុដើម្បីរកថវិការមកស្ដារផ្លូវដែកទាំងអស់ ពីស្រុកមង្គលបូរីរហូត ភ្នំពេញតែម្ដង។ ផ្លូវដែកដែលធ្វើហើយយើងអាចដឹកទំនិញ ដឹកអ្នកទេសចរណ៏ ពីប្រទេសសឹង្ហបូរី មកប្រទេសម៉ាឡេស៊ីឆ្លងមកប្រទេសថៃ ឆ្លងមកកម្ពុជាយើងតែម្ដងនេះដំណាក់កាលទី០១ដែលយើងត្រូវតែធ្វើ ។ ដំណាក់កាលទី២យើងត្រូវតភ្ជាប់ផ្លូវដែកកម្ពុជា ទៅភ្ជាប់ជាមួយផ្លូវដែកប្រទេសវៀតណាមដើម្បីទំនិញឆ្លងទៅវៀតណាមហើយឆ្លងទៅប្រទេសចិនតែម្ដង គេហៅថាគំរោង(S.K. A. L)សឹងពួរគូតមិញវេដលេញក្រចិក.ដែលតភ្ជាប់ពីសិង្ហបូរីរហូតដល់ប្រទេសចិនតែម្ដងនេះជាគំរោងទី០២ ប៉ុន្តែយើងត្រូវតែធ្វើគំរោងទី០១សិន ដែលតភ្ជាប់ជាមួយប្រទេសថៃក្នុងដំណាច់ឆ្នាំ២០១៦នេះសិន៕

 

ដោយៈ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print