នាយឧត្តមេននីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី១០ ខែកក្កដា នេះថា ជន សង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន គឺជាឃាតករបាញ់សម្លាប់លោកកែម ឡី

ចែករំលែក៖

ភ្នំពេញៈ នាយឧត្តមេននីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី១០ ខែកក្កដា នេះថា ជន សង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន គឺជាឃាតករបាញ់សម្លាប់លោកកែម ឡី ។ ហើយចំពោះការឆ្លើយសារភាពរបស់ជនសង្ស័យព្រោះជំនាញរបស់សមត្ថកិច្ចមិនអនុញ្ញាតឲ្យរាយការណ៍អំពីចម្លើយដែលជាពន្លឺនៃការស្រាវជ្រាវបន្តរបស់សមត្ថកិច្ចទេ។
លោកបានបញ្ជាក់ថា ឃាតករបានបាញ់ទៅលើលោកកែម ឡី ចំនួនពីរគ្រាប់ ទី១.ត្រូវក្បាលបៀមគ្រាប់ និងទី២.ត្រូវដើមដៃធ្លាយមកក្រោមដោះ និងមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក។ ហើយឈ្មោះជនសង្ស័យគឺមិនដែលជួបទេ តាមការឆ្លើយសារភាព គេមានឈ្មោះ ជួប សម្លាប់។ ហើយឈ្មោះនេះ មិនអាចជាឈ្មោះពិតប្រាកដទេ និងស្ថិតនៅក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ចជាបន្តទៀត។ ចំពោះកាំភ្លើងដែលជនដៃដល់បាញ់លោកកែម ឡី គឺជាកាំភ្លើងម៉ាកឡុក។ ហើយចំពោះករណីនេះ លោកនៅមិនទាន់អាចបញ្ជាក់បានទេ នៅពេលស្រាវជ្រាវបានគ្រប់គ្រាន់ទើបអាចបញ្ជាក់បាន។ ហើយសមត្ថកិច្ចអត់បណ្តោយទេ គឺខិតខំធ្វើបញ្ហានេះ នៅពេលបានលទ្ធផល និងផ្តល់ព័ត៍មានបន្ថែមទៀត៕

 

ដោយ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print