ក្មេងប្រុស២នាក់បងប្អូនយកគ្រាប់ដំលេងផ្ទះុត្រូវស្លាប់គួឲ្យសង្វេកឯក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ ក្មេងប្រុស២នាក់ជាបងប្អូនបង្កើតនិងគ្នាបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរីឯក្មេងម្នាក់ទៀតបានរងរបួសជាទម្ងន់ដោយសារតែផ្ទុះគ្រាប់ បន្សល់ទុកពីសម័យសង្រ្គាមដែលកប់នៅក្នងដីចំការហើយពួកគេយកទៅដំលេង។ ហេតុការណ៏នោះបានកើតឡើងនៅវរលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មំុ។

លោកវរៈសេនីយ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានប្រាប់ឱ្យដឹងថា ក្មេងប្រុសដែលរងគ្រោះស្លាប់ ទី១ឈ្មោះ សំអាត សាត អាយុ១៣ឆ្នាំ ២ឈ្មោះ សំអាត សីហា អាយុ៦ឆ្នាំ ជាបងប្អូនបង្កើតនិងគ្នា និងអ្នករងរបួសធ្ងន់ឈ្មោះ ជាង ផាន់នី អាយុ១៤ឆ្នាំ ទាំងអស់គ្នារស់នៅភូមិឃុំកើតហេតុខាងលើ។ លោកអធិការបានបញ្ជាក់ឱ្យដឹងថា ក្រុមក្មេងទាំនោះបាននាំគ្នាដើរទៅតាមឪពុកដែលទៅភ្ជួរដីចំការ ពីពេលព្រឹក។ ពេលនោះក្មេងទាំង៣បាននាំគ្នាទៅជ្រកម្លប់ដើមឈើ ចៃដន្យពួកគេក៏ប្រទះឃើញគ្រាប់និងបានទៅរើសគ្រាប់នោះយកមកដំលេងអង្គុយជំុគ្នាបណ្តាលឱ្យផ្ទុះលាន់កក្រើកដី ធ្វើឱ្យក្មេង២នាក់បងប្អូនបានស្លាប់ភ្លាមៗតែម្តង។ក្នុងពេលនោះឪពុកដែលកំពុងភ្ជួរ រត់មកកន្លែងផ្ទុះឃើញកូនស្លាប់ដល់ទៅ២នាក់ រន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ។ លោកអធិកសរបានបញ្ជាក់បន្ថែមថា ចំណែកគ្រាប់នោះបានផ្ទុះអស់រលីងមិនដឹងជាប្រភេទគ្រាប់អ្វីនោះទេ ចំពោះសពក្រោយពីកម្លាំងពិនិត្យរួចរាល់ក៌បានប្រគល់ឱ្យទៅឪពុកម្តាយ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

image


ដោយ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print