ខេត្តកំពង់ស្ពឺៈនារសៀលថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2015 នេះ ក្រុមការងារមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បានប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន 01គ្រឿង ធ្វើការស្តារប្រឡាយចាស់កំពង់ត្រាំ 01 ខ្សែ ប្រវែង 1.500m ដើម្បីនាំទឹកពីប្រឡាយតាហោ ទៅស្រោចស្រពស្រូវវស្សារបស់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការទឹក ចំនួន 200ហិកតា ស្ថិតក្នុងភូមិព្នៅ និងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង៕