ទួគីចូលរួមនៅក្នុងសង្គ្រាមប្រឆាំងក្រុមអិស្លាមបង្កើតរដ្ឋ

ចែករំលែក៖

រដ្ឋាភិបាលប្រទេសទួគីពេលថ្មីៗនេះបានមានការផ្លាស់ប្តូរជាទ្រង់ទ្រាយធំ​ពីគោលនយោបាយ​កិច្ចការបរទេស នៅពេលដែលប្រទេសនេះក្លាយទៅជាសម្ព័ន្ធមិត្តអន្តរជាតិ​ដឹកនាំដោយអាមេរិកនៅក្នុងសង្គ្រាមប្រឆាំងក្រុមអិស្លាមបង្កើតរដ្ឋ​នៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់។

កន្លងមកប្រទេសទួគីមិនគាំទ្រដល់សង្គ្រាមវាយប្រហារក្រុមអិស្លាមខាងលើនោះឡើយ​ ហើយក៏មិនអនុញ្ញាត្តិឲ្យអាមេរិកប្រើប្រាស់ទីតាំងយោធាសម្រាប់ផ្តួលរំលំរដ្ឋាភិបាលស៊ីរីនោះដែរ។ប៉ុន្តែក្រោយជំនួបពិភាក្សារវាងប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានិងសមភាគីទួគីលោក​Tayyip Erdogan បានឯកភាពគ្នាសហការដើម្បីការពារសន្តិសុខរួមតាមបណ្តោយព្រំដែនជាប់ប្រទេសសុីរីនិងចូលរួមវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋ។

តាមកិច្ចព្រមព្រៀងរវាងអាមេរិកនិងទួគី បណ្តាយន្តហោះចម្បាំងរបស់អាមេរិកអាចចុះចតនៅក្នុងអាកាសយានដ្ឋានយោធាទួគី។ តាមកិច្ចព្រមព្រៀង យន្តហោះចម្បាំងអាមេរិកអាចហោះហើរចេញពីអាកាសយានដ្ឋាន​ Incirlik ​ទៅបំពេញបេសកកម្មវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋ។

កិច្ចព្រមព្រៀងខាងលើមានន័យថា ទួគីបានចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមវាយប្រហារក្រុម​អិ​ស្លាមបង្កើតរដ្ឋដែលដឹកនាំដោយអាមេរិក។ មូលហេតុដែលធ្វើឲ្យទួគីផ្លាស់ប្តូរទស្សនៈចូលរួមនៅក្នុងសង្គ្រាមវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋនោះដោយសារតែ ទួគីក៏ទទួលរងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២០ខែកក្កដា នៅទីក្រុង​Surus សម្លាប់មនុស្ស​៣២នាក់និងរបួសរាប់រយអ្នក ។

​ប៉ុន្តែតាមក្រុមអ្នកវិភាគ ការដែលទួគីចូលរួមជាមួយអាមេរិកដោយសារតែអាមេរិកនិងអីរ៉ងបានចុះកិច្ចព្រមព្រៀងបរមាណូនិងបង្កើតទំនាក់ទំនងល្អប្រសើរជាមួយគ្នាឡើងវិញ។មួយវិញទៀត នៅក្នុងសង្គមប្រទេសទួគីកំពុងតែមានបញ្ហា មានអសន្តិសុខនៅក្នុងសង្គម ក្រុមប្រឆាំងកើនឡើង ទើបធ្វើឲ្យមេដឹកនាំទួគីចាំបាច់ត្រូវតែរួមដៃគ្នាជាមួយអាមេរិកជាមុន​ ចៀស​វាងមេដឹកនាំក្រុមប្រឆាំងទៅចង់សម្ព័ន្ធភាពជាមួយអាមេរិកជាមុននោះរដ្ឋាភិបាលទួគីប្រាកដ​ជាជួបបញ្ហាជាមិនខាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print