ពលរដ្ឋវេណេហ្ស៊ូអេឡា រាប់ពាន់នាក់ទៅកាន់កូឡំប៊ី ស្វែងរកអាហារ

ចែករំលែក៖

ពលរដ្ឋវេណេហ្ស៊ូអេឡា រាប់ពាន់នាក់បាននាំគ្នាឆ្លងព្រំដែនទៅកាន់ប្រទេសកូឡំប៊ី ទិញស្បៀងអាហារ ថ្មាំសង្កូវ ក្រោយពេលប្រទេសកូឡំប៊ី បើកច្រកព្រំដែន។ ពលរដ្ឋវេណេហ្ស៊ូអេឡា ម្នាក់បាននិយាយថា គាត់ពិតជាមានភាពសម្បាយរីករាយយ៉ាងខ្លាំងដែលឃើញពលរដ្ឋទៅកាន់ប្រទេសជិតខាងច្រើនបែបនេះ។

...

កាលពីខែសីហា ឆ្នាំ២០១៥ កូឡំប៊ី បានបិទព្រំដែនដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន ហើយនៅចុងសប្តាហ៍កន្លងមក រដ្ឋាភិបាលទីក្រុងការ៉ាកាស បានសម្រេចបើកទ្វាក្នុងរយៈពេល១២ម៉ោង ។

វិបត្តិនយោបាយរបស់វ៉េណេហ្ស៊ុយអេឡា ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បានបន្តធ្វើឲ្យប្រទេសនេះកំពុងធ្លាក់ក្នុងរណ្តៅ ដែលពុំមានច្រកចេញពិតប្រាកដ។ នៅថ្ងៃទី២៥ ខែមិថុនា ក្រុមគណបក្សប្រឆាំងបានប្រមែលប្រមូលហត្ថលេខានិងស្នាមមេដៃរបស់ប្រជាជនបានគ្រាប់គ្រាន់ទៅតាមនីតិវិធីច្បាប់ ដើម្បីទាមទារឲ្យមានការធ្វើប្រជាមតិទូទៅមួយសំដៅបណ្តេញលោកប្រធានាធិបតីប្រទេសនេះឲ្យចុះចេញពីតំណែង។

ក្រុមសហភាពប្រជាធិតបតេយ្យវ៉េណេហ្ស៊ុយអេឡា ដែលជាក្រុមគណបក្សប្រឆាំងបានប្រកាសថា ពួកគេបានប្រមូលស្នាមមេដៃរបស់ប្រជាជនទូទាំងប្រទេស គ្រប់ទៅតាមចំនួនដែលច្បាប់ទាមទារ ពោលគឺ២សែនមេដៃ។ អ្នកនាំពាក្យគណបក្សប្រឆាំងបានបញ្ជាក់ថា តាមពិតចំនួនស្នាមេដៃប្រមូលបានទូទាំងប្រទេស បានលើសដល់ទៅ២ដងឯណោះ។ ដូច្នេះ គណបក្សប្រឆាំង អាចស្នើសុំទៅក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដើម្បីរៀបចំធ្វើការបោះឆ្នោតប្រជាមតិមួយ។ កម្មវត្ថុនៃការបោះឆ្នោតប្រជាមតិនេះ គឺដើម្បីបណ្តេញលោកប្រធានាធិបតី Nicolas Maduro ចេញពីតំណែង។ នៅពេលដែលវិបត្តិនយោបាយកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ហើយគណបក្សប្រឆាំងកំពុងស្វះស្វែងរកការសម្របសម្រួលពីសហគមន៍អន្តរជាតិ លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា ប្រកាសបើកធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីទុកជាការព្រមានដល់អ្វីដែលលោកហៅថា ជាអន្តរាគមន៍ពីក្រៅប្រទេសមកក្នុងកិច្ចការរបស់វេណេស៊ុយអេឡា ។ ហេតុអ្វីបានជាវ៉េណេស៊ុយអេឡា ដែលធ្លាប់ជាប្រទេសមានបាន បែរជាត្រូវលង់ខ្លួនក្នុងវិបត្តិធ្ងន់ធ្ងរឡើងៗយ៉ាងនេះ ?

ក្រោយពីបានបោះឆ្នោតច្រានចោលក្រិត្យរបស់ប្រធានាធិបតីចង់ដាក់ប្រទេសក្នុងភាពអាសន្នសេដ្ឋកិច្ចនិងដឹកនាំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃពុធ ដោយបានទទួលការបង្ក្រាបយ៉ាងខ្លាំងពីអាជ្ញាធរ បក្សប្រឆាំងដែលមានសំឡេងភាគច្រើននៅសភា និងប្រធានសភាជាតិបានបង្កើនសម្ពាធលើរដ្ឋាភិបាល ដោយងាកទៅពឹងពាក់សហគមន៍អន្តរជាតិ តាមរយៈការប្រាស្រ័យទាក់ទងជាមួយប្រធានាធិបតីនៃបណ្តាប្រទេសធំៗ និងជិតខាងវ៉េណេស៊ុយអេឡា ដូចជាអេស្ប៉ាញ កូឡុំប៊ី និងប៉ាណាម៉ាជាដើម។

ចំណែកអង្គការការពារសិទ្ធិមនុស្ស Human Right Watch និងអតីតប្រធានាធិបតីកូឡុំប៊ីបួនរូបក៏បានអំពាវនាវឲ្យអង្គការរដ្ឋនៅអាមេរិកនាំគ្នាបញ្ចេញសំឡេងខ្លាំងដាក់វ៉េណេស៊ុយអេឡា។ ហើយនៅទីបំផុតក្រោមសំណើរបស់អង្គការសហភាពជាតិអាមេរិកខាងត្បូង អតីតប្រធានាធិបតីអេស្ប៉ាញ ហ្សាប៉ាតេរ៉ូ បានក្លាយជាដឹកនាំគណៈប្រតិភូជាតំណាងប្រមុខដឹកនាំប្រទេសបរទេស ចូលធ្វើអន្តរាគមន៍ ដើម្បីសម្របសម្រួលឲ្យភាគីបក្សដិបក្សទាំងពីរ (គឺប្រធានាធិបតី ជាតំណាងអំណាចប្រតិបត្តិ និងសភាដឹកនាំដោយបក្សប្រឆាំង ជាតំណាងអំណាចនីតិបត្តិ) ចូលចរចា។

បើតាមអតីតប្រធានាធិបតីអេស្ប៉ាញ វ៉េណេស៊ុយអេឡា គ្មានជម្រើសផ្សេងក្រៅពីត្រូវចូលតុពិភាក្សាគ្នាអំពីបញ្ហាសង្គម សេដ្ឋកិច្ច ។ ដំណើរការចរចានេះអាចវែងឆ្ងាយ និងស្មុគស្មាញ ភាគីទាំងពីរមានចេតនាផ្តោះប្តូរយោបល់គ្នា។ ប៉ុន្តែបក្សប្រឆាំងដាក់លក្ខខណ្ឌថា ដើម្បីអាចជជែកជាមួយរដ្ឋាភិបាលកើតដល់ត្រូវនិយាយអំពីការរៀបចំប្រជាមតិទម្លាក់លោកម៉ាឌុយរ៉ូជាអាទិភាព។ ឯលោកប្រធានាធិបតីវិញ ឆ្លើយតបថា ព្រមទាល់តែការចរចាឆ្ពោះទៅរកការបិទបញ្ចប់ទម្រង់ជារដ្ឋប្រហារ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print