លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្អកម្ពុជា បានលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- EBA គណៈកម្មាធិការអឺរ៉ុបជាអ្នកសម្រេច = ថ្នាក់ដឹកនាំប្រទេសនៅអឺរ៉ុបមិនលូកដៃកិច្ចការគណៈកម្មាធិការអឺរ៉ុបទេ?
២- អំពើហឹង្សានៅក្រៅប្រទេសសោះ = មកសង្ស័យលើរាជរដ្ឋាភិបាលកម្ពុជា នេះជាចេតនាទុច្ចរិតរបស់ពួកប្រឆាំង?
៣- មានរឿងអីចេះតែចោទមកលើរាជរដ្ឋាភិបាលកម្ពុជា = នឹងហើយដែលជាការបង្កររឿងមិនចេះចប់។ អញ្ចឹងចង់មករកការចរចាសម្របសម្រួលគ្នា?
៤- ការចោទមកលើរាជរដ្ឋាភិបាលកម្ពុជាថាឲ្យមនុស្សទៅធ្វើទុកបុកម្នេញពួកប្រឆាំងនៅក្រៅប្រទេស = គឺជាការប្រមាថសមត្ថកិច្ចប្រទេសគេ នៅមិនដឹងខ្លួនទៀត?
៥- បើចោទយ៉ាងនេះ ថ្ងៃក្រោយមានឆ្កែខាំ ប្ញគ្រោះថ្នាក់ចរាចរណ៍ = ក៏ចោទមកលើរាជរដ្ឋាភិបាលកម្ពុជាដែរឬ?
៦- បើមានជនជាតិបរទេសណាបានចូលសញ្ជាតិខ្មែរត្រឹម៤-១០ម៉ឺន ខ្លាចបាត់ប្រទេស = ចុះ នៅបណ្តាប្រទេសដែលមានអន្តោប្រវេសន៍រាប់សែន រាប់លាន ម៉េចមិនងាខ្លាចបាត់បង់ប្រទេសផងមកថាតែរឿងខ្មែរ?
៧- ការរៀបចំការបោះឆ្នោតឆ្នាំ៩៣ដែលមាន យកហិបឆ្នោតទៅដាក់ឃុំក្នុងបន្ទាយសុវត្ថិភាពនិងមានហិបឆ្នោតជ្រុះរប៉ាត់រប៉ាយរាប់រយ = គេនាំគ្នាថាការបោះឆ្នោតល្អឥតខ្ចោះ?
៨- រឿងវ៉ៃស្រុន ស្រន ប៉ូលីសថៃចាប់បានជនល្មើស២នាក់ហើយ = ជនល្មើសបានសារភាពថាបានវ៉ៃស្រុន ស្រនមែន ហើយឆ្លើយថាមកពីទំនាស់ ពីរឿងចូលបន្ទប់ទឹក។ មិនមែនជាមនុស្សដែលថារាជរដ្ឋាភិបាលកម្ពុជាបញ្ជូនទៅឲ្យវ៉ៃស្រុន ស្រនឯណា?
៩- បើគ្រាន់តែជាការបញ្ចេញមតិ សាម៉ីជនមិនរត់គេចខ្លួនទៅថៃទេ = នេះមកពីដឹងខ្លួនថាបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរហើយទើបរត់គេចខ្លួន?
១០- កឹម សុខា ជាអ្នកនយោបាយ តែបានគុបគិតជាមួយរដ្ឋបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ = នឹងមិនអាចរួចខ្លួនងាយៗទេ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print