ក្រសួងធនធានទឹក​៖​ ខេត្តមណ្ឌលគិរី រតនគិរី និងខេត្ត ព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៩-២១°C

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២៤នេះ​ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤៖

ក្រសួង​ធនធាន​ទឹក​ បានបញ្ជាក់ថា​ ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្តប់មកលើតំបន់ខ្ពង់រាបកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី១៩-២៤°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
⁃ នៅថ្ងៃទី៥-៦ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី និងខេត្ត ព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៩-២១°C។

...

៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៥ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print