ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤៖
ក្រសួងធនធានទឹក បានបញ្ជាក់ថា ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្តប់មកលើតំបន់ខ្ពង់រាបកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី១៩-២៤°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
⁃ នៅថ្ងៃទី៥-៦ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី និងខេត្ត ព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៩-២១°C។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៥ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕
ដោយ៖តារា