ឆ្នាំនេះឧបករណ៍ខុសច្បាប់ស្ដីពីជលផលកើតមានគួរឱ្យកត់សម្គាល់ នៅឃុំរាំងទិល នារដូវបិទនេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ឧបករណ៍កែច្នៃទើបនឹងបង្កើតថ្មីខុសច្បាប់ស្ដីពីជលផល កើតមានច្រើនគួរឱ្យកត់សម្គាល់នៅឃុំរាំងទិល នារដូវបិទនេសាទឆ្នាំនេះ ដែលឧបករណ៍ទាំងនេះចាប់ត្រីចម្រុះគ្រប់ប្រភេទសុទ្ធតែពងពេញៗពោះ ចំណែកស្ថាប័នពាក់ព័ន្ធកំពុងចុះធ្វើសកម្មភាពកាត់ក្បាលឧបករណ៍ដើម្បីដោះដូរនឹងលាភសក្ការៈ ។

...

តាមសេចក្ដីរាយការណ៍ពីប្រជានេសាទរស់នៅផ្ទះផែបណ្ដែតលើផ្ទៃបឹងទន្លេសាប ដូចជានៅភូមិកោះក្អែក, ភូមិផាត់សណ្ដោង, ភូមិព្រែក, ភូមិរាំងទិល, ភូមិកោះកែវ, និងភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រាយការណ៍មកថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈទឹកទន្លេកំពុងធ្លាក់ចូលពីទន្លេមេគង្គ ស្ទឹងព្រែកនានា ជុំវិញបឹងទន្លេសាប នារដូវបិទនេសាទសង្កេតឃើញកើតមានបទឧបករណ៍បទល្មើសនេសាទ លើសច្បាប់នាឆ្នាំកន្លងមក ហើយឧបករណ៍កើតមានច្រើនចាប់ត្រីក្នុងរដូវបិទនេសាទខាងលើ ជាប្រភេទឧបករណ៍រួមផ្សំ កែច្នៃ ដូចនៅក្នុងរូបភាព ដែលប្រជានេសាទហៅថា របាំងសាច់អួន បរ, របាំងលូស្បៃមុង ជាពិសេសឧបករណ៍ទើបនឹងកើតថ្មីហៅថា ប្រឹសមួយរយ ឬ នរក ១២ជាន់ ឧបករណ៍នេះទើបតែមានឆ្នាំ ២០១៦នេះទេ ដែលគេនាំចូលពីប្រទេសវៀតណាម ហើយឧបករណ៍ប្រភេទនេះ គេដាក់ចាប់ត្រីគ្រប់ប្រភេទពងពេញៗពោះ នៅទឹករាក់ៗ (ទឹកទន្លេឡើងដល់ណាគេយកឧបករណ៍នេះដាក់ដល់ហ្នឹង) ឧបករណ៍ខាងលើនេះ មានចំនួនរាប់រយខ្សែបើប្រៀបធៀបឆ្នាំកន្លងមកកើនឡើងស្ទើរ ១០០% ពុំទាន់ឃើញមានមន្រ្តីជំនាញ ឬស្ថាប័នពាក់ព័ន្ធធ្វើការបង្រ្កាបឱ្យមានប្រសិទ្ធភាពនៅឡើយទេ ឃើញតែទៅបង្រ្កាបបែបកាត់ក្បាលឧបករណ៍ (ថ្នក់ចាប់ត្រី) របាំងរ៉ាវ ឬសំឡាញ គេមិនសូវរុះរើ ឬកាប់បំផ្លាញជាលក្ខណៈបង្រ្កាបនោះឡើយ ។

ប្រភពដដែលអះអាងបន្តទៀតថា ករណីនេះធ្វើឱ្យគេសង្ស័យការបង្រ្កាបបែបនេះ គ្រាន់តែថ្នូរនឹងការលក់យកលាភសក្ការៈ ឬ ពញ្ញាក់ជនប្រព្រឹត្តបទល្មើសប្រើប្រាស់ឧបករណ៍រួមផ្សំ កែច្នៃ ទើបបង្កើតខាងលើនេះ មុននឹងប្រព្រឹត្តឱ្យចេះទំនាក់ទំនងមកមន្ត្រីជំនាញ ឬស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះ ដូច្នេះសំណូមពរសុំឱ្យមន្រ្តីជំនាញថ្នាក់លើ ឬស្ថាប័នពាក់ព័ន្ធមេត្តាចុះស្រាវជ្រាវ និងធ្វើការបង្រ្កាបជនប្រព្រឹត្តបទល្មើសទាំងនេះ ឱ្យខាងតែបាន ព្រោះឧបករណ៍ទាំងនេះមិនមែនជាលក្ខណៈគ្រួសារនោះទេ ហើយក៏មិនអាចផ្សព្វផ្សាយដដែលៗបាននោះដែរ ខណៈធនធានមច្ឆាជាតិស្ទើរតែផុតពូជហើយនៅបឹងទន្លេសាប ម្យ៉ាងទៀតជនប្រព្រឹត្តបទល្មើសប្រភេទនេះ ជាមនុស្សដដែលៗ ហើយភាគច្រើនជាជនជាតិវៀតណាម ៕

News

photo_2016-07-12_10-26-55

photo_2016-07-12_10-27-02

photo_2016-07-12_10-27-07

photo_2016-07-12_10-27-12

photo_2016-07-12_10-27-16

photo_2016-07-12_10-27-23

ដោយ៖ ប៉ឹម  ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print