ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះបានឱ្យដឹងថា លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា និង កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក បានធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមនឹងថ្នាំញៀនជាច្រើនកញ្ចប់។
ប្រភពដដែលបន្តថា ការឃាត់ខ្លួននេះបានធ្វេីឡេីងនៅចំណុចភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង កាលពីវេលាម៉ោង០៣និង១០នាទីទៀបភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។
ចំណែកជនសង្ស័យចំនួន០៣នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះរួមមាន៖
១-ឈ្មោះ មាស សមុទ្រ ហៅហួច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
២-ឈ្មោះ ឆាត ឆុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
៣-ឈ្មោះ សេងលី សេងឡម ហៅប្រុស ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
នៅពេលឃាត់ខ្លួននោះជនសង្ស័យឈ្មោះសេងលី សេងឡម ហៅប្រុស ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៩០១ ត.ព្រ ចុះថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់លោក សេង ស៊ឹមសុរិយា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
-ចាប់យកសម្ភារវត្ថុតាង រួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន១១ថង់ សង្ស័យមានសារធាតុញៀន។
-ទូរស័ព្ទដៃចំនួន០១គ្រឿង និងដបសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន០១។
ករណីនេះសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធីច្បាប់៕អរុណរះ