ក្រសួងកិច្ចការនារីបានព្រមានស្ត្រីដែលធ្វើវីដេអូបរិភោគស្បែកជើង និងសាច់ឆៅជាមួយអំបិលម្ទេស មានការគាំទ្រចំណាត់ការនេះ !

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី អ៊ឹង កន្ថាផាវី  រដ្ឋមន្ត្រីកិច្ចការនារី បានបញ្ជាក់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ថា ក្រសួងបានព្រមាន ណែនាំ និងឱ្យស្ត្រីធ្វើវីដេអូបរិភោគស្បែកជើង ពោះវៀនកង់ឡាន និងសាច់ឆៅឱ្យបញ្ឈប់ធ្វើសកម្មភាពដែលប៉ះពាល់កត្តិយសដល់ប្រទេសជាតិ។

បើតាមរដ្ឋមន្ត្រីក្រសួងកិច្ចការងារនារី ស្ត្រីរូបនេះ ត្រូវបានសមត្ថកិច្ចហៅព្រមានណែនាំចំនួន៣លើកមកហើយ ប្រសិនជាមានលើកក្រោយទេ សមត្ថកិច្ចនឹងពុំមានការលើកលែងឡើយដើម្បីឱ្យរាងចាល។

គួររម្លឹកថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅក្រុមគ្រូតឿទៅអប់រំណែនាំ និងបញ្ឈប់បង្ហោះវីដេអូបរិភោគត្រីឆៅ និងវីដេអូផ្សេងៗដែលមិនសមរម្យតទៅទៀត។ 

ចំណាត់ការនេះមានការគាំទ្រពីមន្ត្រីរាជការ និងសាធារណជន ដើម្បីកែលម្អ សង្គម ឱ្យនារីខ្មែរស្រឡាញ់នូវ ភាពថ្លៃថ្នូរ ជៀសវាងការមើលឃើញពី សកម្មភាពឆ្គាំឆ្គង តាមរយះរូបទាំងនេះ ខណះប្រព័ន្ធផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងហ្វេសប៊ុក ចែករំលែកព័ត៌មានលឿន ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print