Update ៖ សម្តេចធិបតី អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ ស្រ្តីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើន សេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្ន ស្ត្រីមានឱកាសក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងសេដ្ឋកិច្ច ថ្នាក់ជាតិ និងថ្នាក់តំបន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋល្អ​ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ គុណធម៌ និងបរិយាបន្ន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print