ជនសង្ស័យ២នាក់ត្រូវបាននគរបាល​មូលដ្ឋានស្រុកសំពៅលូន​បង្រ្កាបនិងឃាត់ខ្លួនដោយប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តបាត់ដំបង÷ ប្រភពពីសមត្តកិច្ចមូលដ្ឋានស្រុកសំពៅលូន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៤០នាទី នៅចំ ណុចក្រុមទី០២ ភូមិត្រពាំងលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបា ត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនី​យ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ទោ​ ទឹម​ វិឆ័យ​ អធិការនគរបាលស្រុកសំពៅលូន​ បានដឹក​នាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន នៃអធិការ​ដ្ឋាននគរបាលស្រុក ចុះល្បាតក្នុង ភូមិសាស្រ្តខាងលើ ។

សមត្តកិច្ចជំនាញចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់គឺ៖
ទី១-ឈ្មោះ ហេង ចាន់ណា ហៅជ្រួក ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ ដំបង។
ទី២-ឈ្មោះ ទូច គឹមសាន ភាពប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួន
ជនសង្ស័យខាងលើនិងវត្ថុតាង.ដែលបានដកហូតរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស្ទិកពណ៌សថ្លាចំនួន ០៣ថង់ និងច្រកក្នុងទុយោ ចំនួន ៥៦កំណាត់ទុយោ សង្ស័យមានសារធាតុញៀន
– ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានត្រាអក្សរបរទេសWY ចំនួន ០៣គ្រាប់ សង្ស័យមានសារធាតុញៀន
-សម្ភារៈសម្រាប់រំលែកច្រកគ្រឿងញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទចំនួន ០៣គ្រឿង (ចាស់)
-ប្រាក់រៀលចំនួន​៩១០, ០០០ រៀល(កៅសិបមួយ​មុឺនរៀល)។

...

បច្ចុប្បន្ននគរបាលស្រុកបាននិងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី ច្បាប់៕ដោយ៖ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print