ខេត្តបាត់ដំបង÷ ប្រភពពីសមត្តកិច្ចមូលដ្ឋានស្រុកសំពៅលូន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៤០នាទី នៅចំ ណុចក្រុមទី០២ ភូមិត្រពាំងលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបា ត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ចុះល្បាតក្នុង ភូមិសាស្រ្តខាងលើ ។
សមត្តកិច្ចជំនាញចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់គឺ៖
ទី១-ឈ្មោះ ហេង ចាន់ណា ហៅជ្រួក ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ ដំបង។
ទី២-ឈ្មោះ ទូច គឹមសាន ភាពប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួន
ជនសង្ស័យខាងលើនិងវត្ថុតាង.ដែលបានដកហូតរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស្ទិកពណ៌សថ្លាចំនួន ០៣ថង់ និងច្រកក្នុងទុយោ ចំនួន ៥៦កំណាត់ទុយោ សង្ស័យមានសារធាតុញៀន
– ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានត្រាអក្សរបរទេសWY ចំនួន ០៣គ្រាប់ សង្ស័យមានសារធាតុញៀន
-សម្ភារៈសម្រាប់រំលែកច្រកគ្រឿងញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទចំនួន ០៣គ្រឿង (ចាស់)
-ប្រាក់រៀលចំនួន៩១០, ០០០ រៀល(កៅសិបមួយមុឺនរៀល)។
បច្ចុប្បន្ននគរបាលស្រុកបាននិងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី ច្បាប់៕ដោយ៖ស សារ៉េត