ភ្លើងឆេះម៉ាស៊ីន នៅលើអាកាស យន្តហោះ Boeing នៅតែចុះចតដោយសុវត្ថិភាព

ចែករំលែក៖

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក យន្តហោះ Boeing 747 របស់ក្រុមហ៊ុនអាកាសចរណ៍ Atlas ថ្មីៗនេះ ត្រូវធ្វើការចុះចតជាបន្ទាន់ ដោយម៉ាស៊ីននៅលើស្លាបម្ខាងកំពុងឆេះយ៉ាងសន្ធោសន្ធៅ។

បណ្តាញព័ត៌មាន NBC News បាននិយាយថា ឧបទ្ទវហេតុខាងលើបានកើតឡើងនៅល្ងាចថ្ងៃទី១៨ ខែមករា នៅពេលដែលយន្តហោះ Boeing របស់ក្រុមហ៊ុនអាកាសចរណ៍ Atlas Airlines ទើបតែបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Miami សហរដ្ឋអាមេរិក ដើម្បីហោះហើរទៅកាន់អាកាសយានដ្ឋាន Munoz Marin ក្នុងប្រទេសព័រតូរីកូ “ស្រាប់តែស្លាបម្ខាងបានឆេះ”។
“នាវិកបានធ្វើតាមការណែនាំទាំងអស់ ហើយបានបញ្ជូនយន្តហោះត្រឡប់ទៅអាកាសយានដ្ឋាន Miami ដោយសុវត្ថិភាព។ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Atlas សុវត្ថិភាពគឺតែងតែជាអាទិភាពរបស់យើង ហើយយើងនឹងធ្វើការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុនៃការឆេះនេះ»។
យោងតាមព័ត៌មានពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) យន្តហោះដែលបានឆេះមាស៊ីនស្លាបនោះនោះបានហោះឡើងនៅម៉ោង ១០ និង ២២ នាទីយប់ ថ្ងៃទី ១៨ ខែមករា (ម៉ោងនៅអាមេរិក) ហើយបានត្រឡប់មកអាកាសយានដ្ឋានវិញនៅម៉ោង ១០ និង ៣០ នាទីយប់។
ប្រភពអនាមិកដែលជិតស្និទ្ធនឹងបញ្ហានេះបានប្រាប់ NBC News ថាលទ្ធផលបឋមបង្ហាញថាក្រុមអ្នកស៊ើបអង្កេត “បានរកឃើញរន្ធដែលមានទំហំប៉ុនបាល់ទាត់នៅពេលពិនិត្យមើលម៉ាស៊ីនលេខ 2 របស់យន្តហោះ” ៕

...

រូប​ថត​: The independent

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print