ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ៣០ នាទី កម្លាំងការិយាល័យសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៥ នាក់ និងសម្ភារៈវត្ថុតាង ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពរដ្ឋ) ចំនួន ០៣ ករណី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធីមាន៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកាំបិតផ្គាក់គម្រាមប្លន់យកសាំងដបចំនួន០៤ដប) ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់ចាប់ហួយ ផ្លូវបេតុង ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២២ និង ១០ នាទី និង អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើជើងធាក់ផ្តួលម៉ូតូប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ មិនចាំផ្លាកលេខមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចផ្លូវបេតុងត្រពាំងទឹកមានម៉ុងខ្មោច ជិតដល់ភ្លើងស្តុបវត្តជន្លង់ម្លូរ ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២២ និង ១៥ នាទី ។
សមត្ថកិច្ចបញ្ជាក់ថា៖ ជនរងគ្រោះមាន
-ឈ្មោះ ម ស ទ ទ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ ។ ដោយឡែកសម្ភារៈបាត់បង់
-សាំងដបចំនួន ០៤ ដប
ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើជើងធាក់ផ្តួល ម៉ូតូប្លន់យកម៉ូតូម៉ាកហុងសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខកំពង់ចាម១AC-១០០៤) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃតាម៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០ នាទី ។
ជនរងគ្រោះ
១-ឈ្មោះ ស ស ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
២-ឈ្មោះ វ ម ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ
សម្ភារៈបាត់បង់
-ម៉ូតូម៉ូតូម៉ាកហុងសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខកំពង់ចាម១AC-១០០៤
ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចកែងស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិចផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២២ និង ០០ នាទី ។
ជនរងគ្រោះ(កំពុងស្រាវជ្រាវ) ភេទ ប្រុស
ជនសង្ស័យ
១-ឈ្មោះ លី ចាន់សុខថា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
២-ឈ្មោះ នៅ វណ្ណៈ ហៅ ម៉ៅ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៣-ឈ្មោះ ហម សុខធន់ ហៅ តឿ ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៤-ឈ្មោះ ស៊ន សំណាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៥-ឈ្មោះ រុន រាជសីហ៍ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុល ម៉ូតូ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
សមត្ថកិច្ចបន្តថា ៖ វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ និងលេខម៉ាស៊ីន០០៨៦៥៦២ ពាក់ផ្លាកលេខភ្នំពេញ១KH-២៥១៨ ចំនួន០១គ្រឿង
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន៥៧៣០៧៥៦ ពាក់ផ្លាកលេខភ្នំពេញ១IE-២៨៦៧ ចំនួន០១គ្រឿង
ម៉ូតូម៉ាកហ្សុយស៊ុយគីនិច ពណ៌ខៀវ មិនស្គាល់សេរី លេខតួ៣៦៩៣៥០ និងលេខម៉ាស៊ីន៣៦៩៥៨១ គ្មានផ្លាកលេខ
-ម៉ូតូម៉ាកហុងស្កុបពី ពណ៌ស សេរីឆ្នាំ២០២១ លេខតួ៣០៥៧៨៨៣ និងលេខម៉ាស៊ីន៥០៥៧៨៨៣ ពាក់ផ្លាកលេខភ្នំពេញ ១IW-៤៦១៤
-ទូរស័ព្ទម៉ាក វីវ៉ូ(VIVO) ពណ៌ខ្មៅ ចំនួន០១គ្រឿង
-ទូរស័ព្ទម៉ាកអាយហ្វូន១១ប្រូម៉េក ពណ៌ទឹកមាស ចំនួន០១គ្រឿង
-ទូរស័ព្ទម៉ាកអាយហ្វូន ពណ៌ប្រផេះ ចំនួន០១គ្រឿង
-ទូរស័ព្ទម៉ាកណូគា(nokia) សេរីចាស់ ចំនួន០១គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យក ខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕