រថភ្លើង២គ្រឿងរត់បញ្ច្រាស់ទិសគ្នា «បោលបុកគ្នាពេញទំហឹង» សម្លាប់និងរបួស៧៥នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ២៥នាក់ស្លាប់ និងជាង ៥០នាក់រងរបួសក្រោយពេលរថភ្លើងពីរខ្សែបើកបរក្នុងល្បឿនលឿនបញ្ច្រាស់ទិសគ្នានៅលើផ្លូវដែកតែមួយ បុកពេញទំហឹង នៅតំបន់ភាគខាងត្បូងប្រទេសអ៊ីតាលី កាលពីថ្ងៃទី១២ ខែកក្កដា ។

...

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ហេតុការគ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១២ ខែកក្កដាស្ថិតនៅកំណាត់ផ្លូវដែកតភ្ជាប់ពីស្រុក Corato និង Andria ក្នុងតំបន់ Puglia ភាគខាងត្បូងប្រទេសអ៊ីតាលី ។ កំណាត់ផ្លូវនោះគ្រប់គ្រងដោយក្រុមហ៊ុន Ferrotramviaria ។

ខ្សែរថភ្លើងនីមួយៗមាន៤ទូរតាមរូបភាពបង្ហាញឲ្យឃើញថា ក្នុងចំណោម៨ទូររថភ្លើងទាំងពីរមានតែ៤ទូរប៉ុណ្ណោះស្ថិតនៅលើផ្លូវដែក និង៤ទូរទៀតបែកខ្ទេចតែម្តង ។ ទាំងនោះបានបញ្ចាក់ថា រថភ្លើងបើកក្នុងល្បឿងមួយយ៉ាងលឿន។

ក្រុមគ្រូពេទ្យក៏បានទៅដល់កន្លែងកើតហេតុជួយដល់ជនរង្គ្រោះ។ ឧទ្ធម្ភាគចក្រ៣គ្រឿងទៅដឹកអ្នករងរបួសទៅកាន់មន្ទីពេទ្យនៅក្បែរនោះឲ្យបានទាន់ពេលក្នុងចំណោមអ្នករងរបួសមានកុមារអាយុ៦ឆ្នាំម្នាក់។

ក្រុមជួយសង្គ្រោះបានបញ្ចូនរថយន្តស្តូចធុនធំដើម្បីលើកបំណែកបែកបាក់ស្វែករកជនរង្គ្រោះដែលជាប់គាំនៅខាងក្នុង។ កម្លាំងជួយសង្គ្រោះបានឲ្យដឹងថា មកទល់ពេលនេះគេរកឃើញអ្នកស្លាប់២៥នាក់ និងជាង៥០នាក់រងរបួសជាធ្ងន់ ។ មន្ត្រីក្នុងតំបន់បានស្នើដល់ប្រជាពលរដ្ឋនៅទីនោះទៅកាន់មន្ទីពេទ្យផ្តល់ឈាមជួយសង្គ្រោះជនរង្គ្រោះដែលបាត់បង់ឈានជាច្រើន។

នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានហេតុការអាក្រក់ខាងលើកើតឡើងនៅឡើយទេ ក៏ដូចជាអ្នកដំណើរមានប៉ុន្មាននាក់នៅលើរថភ្លើងនោះដែរ។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានឲ្យដឹងថា លោកបានស្នើរដល់កម្លាំងជំនាញបើកការស្រាវជ្រាវនិងបកស្រាយឲ្យបានសមស្របនៅអ្វីដែលបានកើតឡើង ។ ហេតុអ្វីបានជារថភ្លើងនោះបើកនៅលើផ្លូវតែមួយបញ្ច្រាស់ទិសគ្នាដូច្នេះ? ៕

1 (1)

1 (2)

1 (3)

1 (4)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print