ចាប់តាំងពីលោក យូ ហេង មកកាន់តំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្ត ឧត្ដរមានជ័យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក។ ជាពិសេសនៅច្រករបៀងមួយចំនួនក្នុងស្រុកបន្ទាយអម្ពិល សមត្ថកិច្ចគយនិងសមត្ថ កិច្ចពាក់ព័ន្ធដទៃទៀត ឃុបឃិតឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារគយតូចតាចក្នុងខេត្តឧត្ដរមានជ័យបានឲ្យដឹងថា ក្រោយពេលលោក យូ ហេង មកកាន់តំណែងនៅទីនេះគឺការងាររបស់សាខាគយខេត្តឧត្ដរមានជ័យ ពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ផ្ទុយទៅវិញអំពើពុករលួយ កំពុងកើតឡើងកាន់តែខ្លាំងលើសមុនទៅទៀត ។
ជាក់ស្ដែងតាមច្រកអន្តរជាតិជាំស្រាងាុំ និងច្រកអន្តរជាតិអូរស្មាច់សមត្ថកិច្ចគយ បង្ក្រាបយ៉ាងតឹងតែងទៅលើប្រជាពលរដ្ឋដែលអូសរទេះដឹកជញ្ជូនទំនិញនិងអ្នកបើក រថយន្តឈ្នួល អ្នករត់តាក់ស៊ីដឹកជញ្ជូនទំនិញឲ្យឈ្មួញដើម្បីបានប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ។ ចំណែកឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ ពន្ធមិនគ្រប់ដូចជា ភេសជ្ជៈ ស្រាបៀរ ប្រេងសាំង គ្រឿងសំណង់ជាដើមគឺលោក យូ ហេង ឃុបឃិតដើម្បីផលប្រយោជន៍ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។
ប្រភពខ្សឹបថាចាប់តាំងពីលោក យូ ហេង មកកាន់តំណែងជាមេគយខេត្តឧត្ដរមានជ័យរួចមកមន្ត្រីរូបនេះប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអ្នកមុនទៅទៀតហើយគេជំរិតយកលុយពីកម្មករអូសរទេះពីអាជីវករ និងប្រជាពលរដ្ឋទន់ខ្សោយដោយគ្មានចេញ វិក្កយបត្រទៀតផង ។ លើសនេះទៅទៀតការណ៍ដែលឈ្មួញអាចនាំចូលទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមច្រកព្រំដែននិងច្រករបៀងក្នុងខេត្តឧត្ដរមានជ័យគឺមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងលោក យូ ហេង នឹងលោក ប៉ែន ស្រស់ ដែលជាមន្ត្រី គយចល័តប្រចាំខេត្តឧត្ដរមានជ័យ ៕