ប៉េកាំងប្រមានប្រទេសក្នុងតំបន់ «មិនត្រូវប្រើប្រាស់ការប្តឹងគំរាមចិន»

ចែករំលែក៖

ចិនបានប្រមានដល់ប្រទេសក្នុងតំបន់ថា ចិននិងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីបង្កើតតំបន់ការពារគ្រប់គ្រងដែនអាកាស ក្រោយពេលដែលចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាកាអាជ្ញាកណ្តាលស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។

...

បើទោះបីយុត្តិធម៌អន្តរជាតិបានបញ្ចេញសំឡេងនៅក្នុងសៀវភៅស របស់រដ្ឋាភិបាលចិនដែលបានប្រកាសកាលពីថ្ងៃទី១៣ ខែកក្កដា ថា ចិនបានចាត់ទុកការគ្រប់គ្រងរបស់ហ្វុីលីពីន នៅសមុទ្រចិនភាគខាងត្បូងគឺគ្មានមូលហេតុ ហើយក៏ជាសកម្មភាពមានចេតនាអាក្រក់។ ចិនបានអះអាងថា នាវានេសាទរបស់ខ្លួនតែងតែត្រូវបានកម្លាំងទាហ៊ានហ្វុីលីពីនឆាឆៅជាបន្តបន្ទាប់។

រដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថា «ការដែលចិនបង្កើតតំបន់គ្រប់គ្រងដែនអាកាស ADIZ នៅសមុទ្រចិនភាគខាងត្បូងឬក៏អត់នោះ គឺយើងត្រូវតែធ្វើឲ្យប្រាកដថា ចិនមានសិទ្ធក្នុងការធ្វើដែរឬទេ។ ហើយយើងត្រូវការ ADIZ នៅទីនោះដែរឬទេ? ទាំងអស់នោះអាស្រ័យទៅលើផលប្រយោជន៍របស់ចិនរងការគម្រាមកំហែង»។

ចិនសង្ឃឹមថា និងមានកិច្ចពិភាក្សាទ្វេភាគីជាមួយភាគីហ្វុីលីពីន។ ចិនបានប្រកាសទៀតថា ប្រទេសដទៃទៀតក្នុងតំបន់មិនត្រូវប្រើប្រាស់ឱកាសនេះដើម្បីគម្រាមកំហែងចិន ហើយសង្ឃឹមថា ប្រទេសទាំងអស់នោះសហការជាមួយចិន ដើម្បីរក្សាសន្តិសុខស្ថេរភាពនៅដែនសមុទ្រចិនភាគខាងត្បូង មិនត្រូវប្រែក្លាយទីនេះឲ្យទៅជាទីលានសមរភូមិនោះឡើយ។

ក្នុងពេលជាមួយគ្នានេះសារព័ត៌មានចិនបានផ្សាយថា ចិននឹងធ្វើគ្រប់យ៉ាងដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួននឹងផលប្រយោជន៍នៅដែនសមុទ្រចិនភាគខាងត្បូង។

ចំណែកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក បានប្រកាសទម្លាក់កំហុសទៅឲ្យអាមេរិកជាអ្នកបង្ករឲ្យមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូងដោយសារតែគោលនយោបាយឆ្ពោះមកកាន់អាស៊ីរបស់អាមេរិក។ ស្ថានទូតចិននៅអាមេរិកបានប្រកាសថា ការប្តឹងទៅកាន់តុលាការអាជ្ញាកណ្តាលនឹងបើកផ្លូវឲ្យមានការប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការដាក់គំនៀបទៅលើប្រទេសចិននិងធ្វើឲ្យបាត់បង់នៅបំណងពិភាក្សាទ្វេភាគី។ ចំណុចទាំងនោះនឹងបង្ករឲ្យមានការប្រឈមមុខដាក់គ្នារវាងចិននិងប្រទេសដែលមានវិវវាទ។

ពាក់ព័ន្ធនិងការណីនោះដែរហ្វុីលីពីនស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្ដាលក្រុងឡាអេ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ចិនគ្មានសិទ្ធិជាប្រវត្តិសាស្ត្រនៅសមុទ្រចិនខាងត្បូង ដូចដែលបានលើកឡើងឡើយ។ នេះគឺជាសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ដ្រីការប្រទេសហ្វុីលីពីន លោក Perfecto Yasay កាលពីថ្ងៃអង្គារ។

សម្រាប់លោក Perfecto Yasay សេចក្ដីសម្រេចរបស់តុលាការដូច្នេះ គឺជាជំហ៊ានប្រវត្តិសាស្ត្រ ដែលរួមចំណែកដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។ លោក Perfecto Yasay បានអះអាងពីការតាំងចិត្តនិងសេចក្ដីគោរពយ៉ាងមុតមាំរបស់ ហ្វុីលីពីន ក្នុងការអនុវត្តសេចក្ដីសម្រេចនេះ។ ហើយបើតាមប្រមុខការទូតដដែល ហ្វុីលីពីនក៏សូមអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងបន្តអត់ធ្មត់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

សូមជម្រាបជូនថា ការអំពាវនាវឲ្យហ្វុីលីពីនដូច្នេះ ធ្វើឡើងចំពេលដែលភាគីជម្លោះម្ខាងទៀតគឺចិន បន្តច្រានចោល មិនទទួលស្គាល់សេចក្ដីសម្រេចរបស់តុលាការក្រុងឡាអេ។ ទន្ទឹមនឹងប្រតិកម្មមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការ ចិនក៏បានបញ្ជាក់ជាថ្មីពីសិទ្ធិជាប្រវត្តិសាស្រ្តរបស់ខ្លួននៅ សមុទ្រចិនខាងត្បូងដែលចិនបានរកឃើញ និងបានធ្វើអាជីវកម្មតាំងពីប៉ុន្មានសតវត្សមកហើយ។ ជំហរបស់ចិនតាំងពីដើមមកហើយនៅក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះគឺចង់បន្តដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយប្រទេសពាក់ព័ន្ធ និងដោយមិនចាំបាច់មានអាជ្ញាកណ្ដាល។

ជាការពិតជំហរនេះមិនមែនជារឿងថ្មីសម្រាប់ពិភពលោកឡើយ ប៉ុន្តែយ៉ាងណាក៏ដោយសហគមន៍អន្ដរជាតិបាននាំគ្នាចេញមុខអន្តរាគមន៍ដោយស្នើឲ្យចិនក៏ដូចជាហ្វុីលីពីន គោរពតាមសេចក្ដីសម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្ដាលក្រុងឡាអេ។ ការមិនអើពើ មិនទទួលស្គាល់ ឬមិនគោរពចំពោះសេចក្ដីសម្រេចនេះ ត្រូវបានសហគមន៍អន្ដរជាតិចាត់ទុកថា ជាការរំលោភលើច្បាប់និងនីតិវិធីអន្ដរជាតិយ៉ាងធ្ងន់ធ្ងរ៕

3

1

2

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print