ភ្នំពេញ៖ នៅប៉ុន្មានខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាលំដាប់អាស៊ីនឹងចាប់ផ្តើមនៅលើទឹកដីប្រទេសវៀតណាមហើយជាមួយគ្នានោះដែរក្រុមកីឡាករកាយវប្បកម្មកម្ពុជាដែលធ្លាប់ឈ្នះមេដាយ និងពានកិត្តិយសពីការប្រកួតជើងឯកអាស៊ី អាគ្នេយ៍នៅប្រទេសថៃកាលពីថៃ្ងទី២៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះបាន អះអាងថា ពួកខ្លួននឹងនាំយកមេដាយពីព្រឹត្តិ ការណ៍នេះមកជូនជាតិម្តងទៀតដែលក្រុមរបស់ខ្លួនមានអត្តពលិក៧នាក់ទៅចូលរួម ប្រកួតព្រឹត្តិការណ៍ Asian Beck Games នៅប្រទេសវៀតណាម ។
លោក សុខ សុភ័ក្ក គ្រូបង្វឹកកីឡាកាយវប្បកម្មបានឲ្យដឹងថា ការប្រកួតកីឡា Asian Beck Games នៅប្រទេសវៀតណាម នាខែតុលានេះ គឺជាព្រឹត្តិការណ៍ធំជាងការប្រកួតជើងឯកអាស៊ាននៅប្រទេសថៃពីព្រោះមានប្រទេសចូលរួមប្រកួតច្រើនជាង៣០ប្រទេសក្នុងទ្វីបអាស៊ីយើងនេះ ។
លោក សុខ សុភ័ត្ត បញ្ជាក់ថា សម្រាប់កីឡាករកាយវប្បកម្មរបស់កម្ពុជាដែលគ្រោងនឹងបញ្ជូនទៅចូលរួមប្រកួតនោះ មាន៧នាក់ក្នុងនោះមានប្រភេទទម្ងន់៦០គីឡូក្រាម, ៦២គីឡូក្រាម, ៦៥គីឡូក្រាម, ៦៨គីឡូក្រាម, ៧០គីឡូក្រាម, ៧៥គីឡូក្រាម, ៧៨គីឡូក្រាម និង៨០គីឡូក្រាម។ គ្រូបង្វឹកកីឡាកាយវប្បកម្មរូបនេះមានសង្ឃឹមយ៉ាងមុតមាំថា កីឡាករទាំង៧នាក់ដែលសហព័ន្ធ បញ្ជូនទៅចូលរួមប្រកួត Asian Beck Games នៅប្រទេសវៀតណាមនៅអំឡុងខែតុលា ខាងមុខនេះ “ខ្ញុំមានការជឿជាក់ថាពួកគេអាចនាំយកមេដាយត្រឡប់មកជូនជាតិវិញជាក់ជាពុំខានឡើយ”។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Asian Beck Games ចាប់ដំណើរការប្រកួតពីថៃ្ង ទី២៤រហូតដល់ថៃ្ងទី២៧ ខែតុលា ឆ្នាំ ២០១៦ ដែលយ៉ាងហោចណាស់ក៏មាន ប្រទេស៣០ចូលរួមដែរ ។
គួររំលឹកផងដែរថា កីឡាកាយវប្បកម្ម របស់កម្ពុជារាល់ពេលចេញទៅប្រកួត លក្ខណៈអន្តរជាតិម្តងៗតែងតែនាំយក មេដាយមកវិញ ទោះបីជាកីឡាមួយនេះ ហាក់ដូចជាមិនទាន់ទាក់ទាញអារម្មណ៍ យុវជនចូលរួមហ្វឹកហាត់ និងទទួលបានការ គាំទ្រច្រើននៅឡើយក្តីដែលផ្ទុយពីប្រទេសដទៃ កីឡាមួយប្រភេទនេះមានការគាំទ្រច្រើនណាស់ពីសាធារណជន ៕
ដោយ៖ សារីម