សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយ លោក Luo Baoming លេខាបក្ស នៃខេត្ត ហៃណាន ប្រទេសចិនអញ្ជើញចូជួបពិភាក្សាការងារ នៅវិមានសន្តិភាព

ចែករំលែក៖

ភ្នំពេញៈ នៅរសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក Luo Baoming លេខាបក្ស នៃខេត្ត ហៃណាន ប្រទេសចិនអញ្ជើញចូជួបពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កន្លងមកនេះ ខេត្តហៃណាន និងខេត្តកំពង់ចាមបានរិតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អ ពិសេសលើការអភិវឌ្ឍន៍ធនធានមនុស្ស។ ខេត្តហៃណាន បានជួយបណ្តុះបណ្តាលធនធានព្រះសង្ឃកម្ពុជាប្រមាណ ៤០០ អង្គរួចមកហើយ។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក Luo មកកាន់កម្ពុជានាពេលនេះគឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំថែមទៀត។ លោក Luo ក៏បានជំរាប សម្តេចតេជោ ផងដែរថា នៅក្នុងខែនេះ នឹងមានការហោះហើរត្រង់ពីទីក្រុងហៃកៅ នៃខេត្តហៃណាន មកកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ជាមួយគ្នានេះដែរ លោក Luo បានស្នើសម្តេចតេជោ ដើម្បីដឹកនាំក្រុមគ្រូពេទ្យឯកទេសភ្នែកមកជួយព្យាបាលប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន សោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសខេត្តហៃណាន ដែលបានជួយបណ្តុះបណ្តាលព្រះសង្ឃកម្ពុជា ព្រមជាមួយ ការចុះអនុស្សារណៈនៃការយោគយល់គ្នាក្នុងការជួយដល់ខេត្តកំពង់ចាម។

សម្តេចតេជោ ស្វាគមន៌ និង ថ្លែងអំណរគុណដល់ខេត្តហៃណានដែលមានបំណងនាំគ្រូពេទ្យឯកទេសភ្នែកចុះមកជួយព្យាបាលប្រជាជនកម្ពុជា។ បើដំណើរការកាន់តែលឿនគឺកាន់ល្អ ព្រោះកម្ពុជាមានអ្នកជម្ងឺភ្នែកច្រើនដែលកំពុងរង់ចាំជំនួយបែបនេះ។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៌ ចំពោះការហោះហើរត្រង់មកកាន់ភ្នំពេញ និងសៀមរាប ដែលកាន់តែពង្រីកនូវវិសាលភាពនៃការតភ្ជាប់រវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា ចិន៕

imageimageimageimageimage

ដោយ សុខខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print