ភ្នំពេញ៖ ណាហ្គាវើលដ៍ រង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះពុកម៉ែបងប្អូនទាំងអស់ដែលមានបំណងចង់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងនាំលាភសំណាងក្នុងឆ្នាំនេះ។ ការផ្តល់ជូនរបស់ណាហ្គាវើលដ៍ រួមមាន ម្ហូបនាំលាភ ម្ហូបសុភមង្គល ការបញ្ចុះតម្លៃ ការតុបតែងយ៉ាងប្រណីត និងកម្មវិធីកម្សាន្តដ៏សម្បូរបែបដែលនឹងផ្តល់ជូននូវភាពសប្បាយរីករាយបំផុត។
ណាហ្គាវើលដ៍ មានភោជនីយដ្ឋានប្រណីតចិនចំនួនពីរ គឺ Fortune Palace និង Hall of Golden Chimes ដែលជាកន្លែងស័ក្តិសមបំផុតសម្រាប់ការជួបជុំ និងទទួលទានអាហារលក្ខណៈជុំគ្នាប្រកបដោយសុភមង្គល។ ណាហ្គាវើលដ៍មានម្ហូបអ៊ីសាងនាំសំណាង ជាមុខម្ហូបពេញនិយមក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលតំណាងឱ្យលាភសំណាង និងភាពសម្បូររុងរឿង។ សម្រាប់ម្ហូបអ៊ីសាងពិសេសនេះ ពុកម៉ែបងប្អូនអាចជ្រើសរើសម្ហូបដាក់ពីលើ ដូចជា សាច់ត្រីសាលម៉ុន លៀសមហាសមុទ្រប៉ាស៊ីហ្វិក ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលីដែលមានជាចានតូច និងចានធំសម្រាប់ទទួលទានផ្ទាល់នៅភោជនីយដ្ឋាន ឬខ្ចប់ទៅគេហដ្ឋាន។ សម្រាប់មុខម្ហូបពិសេសផ្សេងទៀត រួមមាន មីឆាអាយុវែង បង្គាឆាជាមួយពងទាប្រៃ និងសាច់ជ្រូកបីជាន់ខជាមួយដំឡូងដែលមានបម្រើជូននៅភោជនីយដ្ឋាន Golden Bowl, Chopstick និង Food Pavilion ក្នុងតម្លៃសមរម្យបំផុត។
នៅភោជនីយដ្ឋានចិន Fortune Palace មានម្ហូបឈុតសុភមង្គលបុណ្យចូលឆ្នាំចិន តម្លៃចាប់ពី ២.៣៥២.០០០៛ រហូតដល់ ៣.៥៥២.០០០៛ ដែលមានស៊ុបក្រពះត្រីជាមួយអយស្ទ័រ និងខ្យងសមុទ្រក្រៀម ក្ងានខ្វៃ មាន់ដុត និងបង្កងទន្លេមេគង្គឆាក្នុងទឹកស៊ុប។ សម្រាប់អ្នកដែលចង់ទទួលទានម្ហូបបែបប្រពៃណី សូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបមហាសម្បត្តិដែលមានគ្រឿងផ្សំបែបព្រីមៀម និងកម្រ ដូចជា ឈ្លើងសមុទ្រ ប៉ាវហ៊ឺ លៀសសមុទ្រក្រៀម អយស្ទ័រ សាច់ខ្វៃ និងបន្លែសុខភាព។ ចំណែកម្ហូបឈុត មានតម្លៃចាប់ពី ២.០៧២.០០០៛ រហូតដល់ ៣.២៧២.០០០៛ សម្រាប់មួយតុ ១០ នាក់ដែលមានប៉ាវហ៊ឺខ ឈ្លើងសមុទ្រ និងក្រពះត្រីក្នុងឆ្នាំងដី កូនជ្រូកខ្វៃ សាច់ឆ្អឹងជំនីគោអាម៉េរិកខ្វៃជាមួយទឹកម្រេចកំពត និងម្ហូបជាច្រើនមុខទៀត។ ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាប៊ុហ្វេអន្តរជាតិបែបប្រណីតដែលមានបន្ថែមមុខម្ហូបបុណ្យចូលឆ្នាំចិននៅភោជនីយដ្ឋាន 2Pangea ដែលបម្រើជូនពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ម្នាក់ ១៨០.០០០៛ ប៉ុណ្ណោះ។ សូមកក់ទុកមុនឥឡូវនេះតាមរយៈ [email protected] ឬ +៨៥៥ ២៣ ២៦៣ ០៣១ ។
ធ្វើឱ្យឱកាសបុណ្យចូលឆ្នាំចិនរបស់ពុកម៉ែបងប្អូនកាន់តែពេញលេញ និងផ្អែមល្ហែមជាមួយនំដុតថ្មីៗរៀងរាល់ថ្ងៃសម្រាប់ធ្វើជាអំណោយដល់មនុស្សជាទីស្រឡាញ់។
ស្វាគមន៍ឆ្នាំរោងនាំលាភសំណាងជាមួយសេវាកម្មស្ប៉ាសម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ និងសម្រស់កាន់តែស្រស់ស្អាត និងសង្ហានៅមណ្ឌលស្ប៉ាទាំងពីរនៅណាហ្គាវើលដ៍។ ឥឡូវនេះមានប្រូម៉ូសិនសេវាកម្មស្ប៉ា ធ្វើម៉ូដសក់ និងក្រចកហើយ។ ជាវកាតសមាជិកសាឡនដែលទើបនឹងចេញថ្មីតម្លៃ ៧៥២.០០០៛ប៉ុណ្ណោះប៉ុន្តែពុកម៉ែបងប្អូនអាចរីករាយជាមួយសេវាកម្មដែលមានតម្លៃរហូតដល់ ១.២០០.០០០៛។ សូមទូរសព្ទទៅកាន់លេខ +៨៥៥ ១៦ ២២៨ ៨៥២ សម្រាប់ព័ត៌មានបន្ថែម។ ពុកម៉ែបងប្អូនអាចទទួលបានតុក្កតារូបនាគនាំសំណាងដ៏ស្រស់ស្អាតមួយឥតគិតថ្លៃរហូតដល់អស់ពីស្តុកសម្រាប់ការចំណាយនៅក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋាន និងមណ្ឌលស្ប៉ារបស់ណាហ្គាវើលដ៍។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
គួរបញ្ជាក់ផងដែរថា ទេវតាទ្រព្យ និងម៉ាស្កុតជាច្រើននឹងធ្វើដំណើររៀងរាល់ថ្ងៃចាប់ពីម៉ោង ៦ ល្ងាចដើម្បីជូនពរ និងផ្តល់កាដូនាំសំណាងដល់ភ្ញៀវទូទាំងអគារណាហ្គវើលដ៍ទាំងពីរ ហើយក៏មានការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនផ្តល់ជូនដោយអ្នកសិល្បៈជាតិ និងអន្តរជាតិរៀងរាល់ថ្ងៃពីម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ផងដែរ។ កុំភ្លេចថតរូបជាមួយការតុបតែងយ៉ាងប្រណីតនៅក្នុងណាហ្គាវើលដ៍ទាំងពីរ និងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដែលមានរូបសំណាករូបនាគមាសដ៏ធំ និងអំពូលភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត។
ណាហ្គាវើលដ៍ សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសឆ្នាំថ្មីឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។ សួស្តីឆ្នាំថ្មីប្រពៃណីចិន!
អបអរពិធីបុណ្យចូលឆ្នាំចិន និងទទួលទានម្ហូបឈុតសុភមង្គល និងម្ហូបឈុតនាំសំណាងនៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes នៅណាហ្គាវើលដ៍
នំប្រពៃណីចិនដុតថ្មីៗ គឺជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិក្នុងឱកាសបុណ្យចូលឆ្នាំចិនដែលមានដាក់លក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវនៅណាហ្គាវើលដ៍ទី១។ ទទួលបានតុក្កតារូបនាគនាំសំណាងឥតគិតថ្លៃរហូតអស់ពីស្តុកនៅពេលចំណាយនៅតាមភោជនីយដ្ឋាន និងមណ្ឌលស្ប៉ានៅណាហ្គាវើលដ៍។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
អបអរពិធីបុណ្យចូលឆ្នាំចិន និងពិសាម្ហូបចិនច្រើនជម្រើស ដូចជា ម្ហូបអ៊ីសាងនាំសំណាង និងម្ហូបជាច្រើនមុខទៀតនៅភោជនីយដ្ឋាន Hall of Golden Chimes, Fortune Palace, Chopstick, Golden Bowl និង Food Pavilion នៅណាហ្គាវើលដ៍
ទស្សនាការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនដ៏អស្ចារ្យ រៀងរាល់ថ្ងៃ នៅម៉ោង ៧:៣០ យប់ ពីថ្ងៃទី២ រហូតដល់ថ្ងៃទី២៥ កុម្ភៈ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១
ថតរូបជាមួយការតុបតែងលម្អដ៏ស្រស់ស្អាតនៅក្នុងណាហ្គាវើលដ៍ និងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន