ទាហានអាមេរិក ៧នាក់ ស្លាប់និងរបួស ក្នុងការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងនេះថាទាហានអាមេរិក៣នាក់ត្រូវបានសម្លាប់ និង៣៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនមួយលើកងកម្លាំងអាមេរិកឈរជើងនៅភាគឦសាននៃប្រទេសហ្ស៊កដានី ក្បែរព្រំដែនប្រទេសស៊ីរី។

ភ្លាមៗមិនមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារខាងលើនោះទេ ប៉ុន្តែលោក បៃដិន បានចោទប្រកាន់ត្រង់ៗថាក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់គឺជាអ្នកបើកការវាយប្រហារតាមផ្លូវអាកាស ដែលបានសម្លាប់ទាហានអាមេរិកដំបូងបំផុត គិតចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣មក។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក បៃដិន ក៏បានគំរាមធ្វើការសងសឹកវិញផងដែរ ជាមួយការសង្កត់ធ្ងន់ដូច្នេះថា «ខណៈកំពុងប្រមូលព័ត៌មានបន្ថែម យើងដឹងថា ការវាយប្រហារនោះគឺប្រព្រឹត្តឡើងដោយក្រុមប្រដាប់អាវុធជ្រុលនិយមគំាទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់»។
ក្រោយសង្រ្គាមរវាងអ៉ីស្រាអែល នឹងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សាផ្ទុះឡើងមក កងកម្លាំងអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាបានរងការវាយប្រហារច្រើន ១៥០លើកពីសំណាក់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ដោយបណ្ដាលឱ្យទាហានអាមេរិកជាង៧០នាក់រងរបួស ខណៈ ការវាយប្រហារកាលពីថ្ងៃអាទិត្យ បានក្លាយជាការវាយប្រហារដំបូងបំផុតដែលសម្លាប់ទាហានអាមេរិក ចាប់ពីសង្រ្គាមក្នុងតំបន់ហ្កាហ្សាផ្ទុះឡើងមក៕ ដោយធីរីណា

...

​រូប​ថត​: planet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print