ខេត្តកណ្តាល ៖ មានករណីសមត្ថកិច្ចនគរបាលស្រុកពញាឮ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃចន្ទ ០៤រោច ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២៩ ខែ មករា គ.ស ២០២៤ វេលាម៉ោង ០៩និង ០០ នាទី ស្ថិតនៅចំណុច ភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
កម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពញាឮ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត បានស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្តូវចោទចំនួន ០១នាក់ មានឈ្មោះ លឹម វាសនា ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយកព័ត៌មាន អង្គភាព «បារមីតេជោសន្តិភាព» មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ជនត្រូវចោទមានសារធាតុញៀននៅក្នុងទឹកនោមផងដែរ។
សមត្ថកិច្ចនគរបាលស្រុកពញាឮ បានបញ្ជាក់អោយដឹងថា ៖ ពាក់ព័ន្ធករណីចាប់ខ្លួននេះ គឺមានដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន០២៖
ក្នុងនោះ ១ -ដីកាលេខ ១៦៤ បគ.ចខ/២២ ចុះថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២២ ចេញដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោក ហេង ផល្លា ។
ត្រូវចោទពីបទ ៖ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រព្រឹត្តនៅភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល កាលពីនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២១ ។
២ -ដីកាលេខ ៥៧៦ ដក.បចខ ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០២២ ចេញដោយចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល លោក អ៊ុក សុវណ្ណារិទ្ធ ។
ត្រូវចោទពីបទ ៖ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រព្រឹត្តនៅ ភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល កាលពីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១ ។
ចំពោះករណីនេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕