ភ្នុំពេញ៖ នាព្រឹកថ្ងៃ១៤ កក្កដា ២០១៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី។
...
នេះជាការជួបជុំជាទៀងទាត់២ឆ្នាំម្តងរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសចំនួន៥១ និងអង្គការ២ គឺលេខាធិការដ្ឋានអាស៊ាន និងស្នងការអឺរ៉ុប។ កម្ពុជាបានចូលជាសមាជិកព្រមពេលគ្នាជាមួយឡាវ និងមីយ៉ាន់ម៉ា និងប្រទេស៤ផ្សេងទៀតមកពីអឺរ៉ុប ក្នុងឆ្នាំ២០០៤ នៅហាណូយប្រទេសវៀតណាមនាសម័យប្រជុំលើកទី៥។ តាំងពីពេលនោះមកខ្ញុំបានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំមិនដែលអាក់ខានគឺ ឆ្នាំ២០០៦ នៅហ្វាំងឡង់ ឆ្នាំ២០០៨ នៅចិន ឆ្នាំ២០១០ នៅបែលហ្សិក ឆ្នាំ២០១២ នៅឡាវ ឆ្នាំ២០១៤ នៅអ៊ីតាលី និងឆ្នាំ ២០១៦ នេះនៅម៉ុងហ្គោលី។
ក្រៅពីការប្រជុំ សម្តេចតេជោ ហ៊ុនសែន នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីចិន ជប៉ុន ប្រធាធិបតីកូរ៉េ និងអាចជួបប្រាស្រ័យជាមួយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលផ្សេងទៀតដែលចូលប្រជុំជាមួយគ្នាដែលនេះជាទម្លាប់ធម្មតាសំរាប់មេដឹកនាំរដ្ឋ៕
ដោយ៖ សុវណ្ណារ៉ា