យោងទៅតាមសារព័ត៌មាន ESPN បាន ឲ្យដឹងថាស្តេចប្រដាល់ហ្វុីលីពីន Manny Pacquiao គ្រោងនឹងវិលត្រលប់ចូលសង្វៀន ប្រកួតវិញនាចុងឆ្នាំនេះក្រោយប្រកាសចូល និវត្តន៍បានតែ៣ខែ ។
លោក Bob Arum អ្នកផ្គូរផ្គងការប្រកួត បានប្រាប់ ESPN ថា កីឡាករ Manny Pacquiao នឹងចូលប្រកួតវិញនៅថ្ងៃទី៩ ខែតុលា ឬក៏ នៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក តែពុំទាន់ដឹងថាគូប្រកួត របស់គាត់ជានរណានោះទេ ។
លោក Bob Arum បានថ្លែងបន្តទៀតថា “Pacquiaoចង់វិលត្រលប់មកប្រកួតវិញ។ តែគាត់អាចមកប្រកួតវិញបានក្នុងករណីដែលគ្មានបញ្ហាពាក់ព័ន្ធនឹងការងារព្រឹទ្ធ សភារបស់គាត់តែប៉ុណ្ណោះ”។
Pacquiao បានប្រកួតឈ្នះកីឡាករ Timothy Bradley កាលពីខែមេសាហើយបានប្រកាសចូលនិវត្តន៍ ។ មិនត្រឹមតែ ប៉ុណ្ណោះកីឡាករប្រដាល់វ័យ៣៧ឆ្នាំនិងជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក៨ស្ថាប័ន នេះ បានឈ្នះកៅអីក្នុងព្រឹទ្ធសភារបស់ ប្រទេសហ្វុីលីពីនទៀតផង ៕
ដោយ៖ ដេវីត