នាយករដ្ឋមន្ត្រីស្រីអង់គ្លេសលោកស្រី Theresa May នៅថ្ងៃទី១៣ ខែកក្កដា បានស្បថចូលកាន់តំណែងជំនួសលោក កាមេរូន ដែលបានលាលែងចេញពីតំណែងបន្ទាប់ពីការបោះឆ្នោតប្រជាមតិចាកចេញពីអឺរ៉ុបកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។ នៅថ្ងៃជាមួយគ្នានេះដែរ លោកស្រីបានជ្រើសរើសមនុស្សសំខាន់ៗរបស់លោកស្រីឲ្យកាន់តំណែងនៅក្នុងជួររដ្ឋាភិបាល។
សារព័ត៌មាន AFP បានផ្សាយថា លោកស្រី មេយ បានជ្រើសរើសអតីតអភិបាលក្រុងឡុងដ៏លោក Boris Johnson កាន់តំណែងជារដ្ឋមន្ត្រីការបរទេស។ ការសម្រេចនោះបង្ករឲ្យមានការផ្ញាក់ផ្អើលពីសំណាក់អ្នកនយោបាយរបស់អង់គ្លេស។
លោក Boris Johnson ជាអ្នកនាំមុខនៅក្នុងយុទ្ធនាការ Brexit ចាកចេញពីអឺរ៉ុបហើយទទួលបានជ័យជំនៈ ប៉ុន្តែលោកបានធ្វើឲ្យមេដឹកនាំអឺរ៉ុបមួយចំនួនមិនពេញចិន។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានធ្វើឲ្យអ្នកគាំទ្រខឹងសម្បារយ៉ាងខ្លាំងក្រោយពេលដែលសម្រេចដកខ្លួនចេញពីការប្រគួតតំណែងនាយករដ្ឋមន្ត្រីនៅនាទីចុងក្រោយ ។
នៅក្នុងជួរគណរដ្ឋមន្ត្រីថ្មីលោកស្រីបានផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក George Osborne ដែលជាសម្ព័ន្ធមិត្តជិតស្និតជាមួយលោក កាមេរូន ដោយតែងតាំងលោក Philip Hammond អតីតរដ្ឋមន្ត្រីការបរទេសឲ្យកាន់តំណែងក្រសួងហិរញ្ញវត្ថុវិញ។
លោកស្រីក៏បានតែងតាំងមនុស្សសំខាន់ពីររូបទៀតដែលជាអ្នកមានស្នាដៃនៅក្នុងយុទ្ធនាការ Brexit គឺលោក David Davis កាន់តំណែងប្រធានក្រុមប្រតិភូពិភាក្សាអំពី Brexit និងលោក Liam Fox កាន់តំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ។ តំណែងទាំងពីរខាងលើគឺជាតំណែងថ្មីទើបតែបានបង្កើតឡើង ដើម្បីជាការផ្លាស់ប្តូរការដឹកនាំអង់គ្លេសក្រោយចាកចេញពីអឺរ៉ុប។
ក្នុងថ្ងៃជាមួយគ្នានោះដែរលោកស្រី មេយ បានទូរស័ព្ទពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី អែនហ្គេល ឡាម៉ាគែល និងប្រធនាធិបតី បារាមង អៀកឡង ដោយលោកស្រីសន្យាថានឹងជម្រុញឲ្យដំណើរការចាកចេញពីអឺរ៉ុបបានឆាប់បំផុត តែអង់គ្លេសក៏ត្រូវការពេលវេលាដើម្បីត្រៀមខ្លួនផងដែរ៕
ប្រែសម្រួល៖ សាធី