ការព្យាបាលជំងឺ មហារីកថ្លើម លើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត ជាមួយ សម្ព័ន្ធមន្ទីរពេទ្យសាធារណៈនាក្រុងប៉ារីស ប្រទេសបារាំង

ចែករំលែក៖

ភ្នំពេញ ៖ សន្និសីទអន្តជាតិស្តីពី ការព្យាបាលជំងឺ មហារីកថ្លើម លើកទី១  នៅមន្ទីរពេទ្យកាល់ម៉ែត ជាមួយ សម្ព័ន្ធមន្ទីរពេទ្យសាធារណៈនាក្រុងប៉ារីស ប្រទេសបារាំង Assistance Publique Hôpitaux De Paris (AP-HP)! នេះបើយោងតាមការបញ្ជាក់ពីខាងមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៤ ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃ រួមមានបទបង្ហាញជាទ្រឹស្តី(មានរយៈពេល២ថ្ងៃ) និងការអនុវត្តផ្ទាល់(មានរយៈពេល២ថ្ងៃ) ដោយមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យជំនាញផ្នែក វះកាត់ រូបភាពវេជ្ជសាស្រ្ត ល្បីល្បាញពីប្រទេស បារាំង។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យទាំងពីរបានសហការគ្នាយ៉ាងមានប្រសិទ្ធិភាព ដែលក្នុងនោះជាលទ្ធផលយើងបានព្យាបាលដោយវះកាត់ ក៏ដូចជាការញ៉ុកសរសៃរឈាមតាមបច្ចេកទេសទំនើបចុងក្រោយ ទៅលើអ្នកជំងឺមហារីកថ្លើមបានដោយជោគជ័យ។ វគ្គនេះអនុញ្ញាតិអោយក្រុមគ្រូពេទ្យទាំងពីរ សហការ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធក្នុងគោលបំណងបង្កើនសមត្ថភាពការព្យាបាលជំងឺមហារីកថ្លើមអោយកាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print