ព័ត៌មានបឋម:សង្ស័យភ្លើងប្រច័ណ្ឌ មេធាវីម្នាក់ បានជិះរថយន្តមកបាញ់សម្លាប់សង្សារ ដល់មុខផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ សង្ស័យភ្លើងប្រច័ណ្ឌ មេធាវីម្នាក់ បានជិះរថយន្តមកបាញ់សម្លាប់សង្សារ ដល់មុខផ្ទះ នាយប់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៤ ផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនដៃដល់រូបនោះ បានជិះរថយន្តម៉ាក MG ពណ៌ខ្នៅពាក់ផ្លាកលេខ ភ្នំពេញ 2BS 8007 ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តទៀតថា បុរស ឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ។ លោកបន្តថា បុរសបានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយ ក៏បាញ់ចំក្បាលខ្លួនឯង ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុភ្លាមៗផងដែរនៅពេលនេះ និងស្រាវជ្រាវរកមូលហេតុពិត ដែលបណ្តាលឲ្យជនដៃដល់បាញ់សម្លាប់នារីជាគូរស្នេហ៍បែបនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print