កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបង្រ្កាបករណីដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងគ្រឿងញៀនជាង២គីឡូក្រាម

ចែករំលែក៖

ភំ្នពេញ ៖ អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថា នឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។ ជាក់ស្តែងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១១និង០៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅផ្សេងគ្នារួមមាន៖

គោលដៅទី១ ៖ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅទី២ ៖ ផ្ទះលេខ៧៤ ផ្លូវប៉េ០៨ (បុរីប៉េងហួត) សង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចបាន ​ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖

១.ឈ្មោះ ខុម ជ័យលាភី ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិខ្មែរ សញ្ជាតិខ្មែរ។

២.ឈ្មោះ អ៊ូ ច័ន្ទសុភ័គរតនា ភេទស្រី ឆ្នាំកំណើត២០០០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ។

៣.ឈ្មោះ ផាន សុខហេង ភេទប្រុស ឆ្នាំកំណើត១៩៩២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ។

៤.ឈ្មោះ ជឹង ដាវីត ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ។

ចាប់យកសម្ភារ និងមធ្យោបាយ ៖ ​១-ទូរស័ព្ទដៃចំនួន ២គ្រឿង, ​២-រថយន្ត ០១គ្រឿង និងដកហូតវត្ថុតាងរួមមាន ៖ ​១-អាវុធខ្លី ០១ដើម បង់ ១ និងគ្រាប់ចំនួន ២, ២-មេតំហ្វេតាមីន(ICE) ទម្ងន់ ១,៩៩២ ក្រាម, ៣-អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៣៣.២៩ ក្រាម, ៤-កេតាមីន (K) ទម្ងន់ ០.៤១ ក្រាម។

​សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ២០២៥,៧០ ក្រាម (២គីឡូ ២៥,៧០ ក្រាម)។

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print