កម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនចុះឆែកឆេរផ្ទះល្វែងមួយកន្លែង រកឃើញថ្នាំញៀនជាង១គីឡូក្រាម និងអាវុធខ្លី១ដើម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយមាន សម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការចុះឆែកឆេរ បន្ទប់ជួលជាន់ទី៣ មុខផ្ទះសំណាក់យីហោម៉ាកទីន មួយកន្លែងស្ថិតក្នុង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក៣កញ្ចប់ ២កញ្ចប់ធំ តូច១ ទម្ងន់ជិតមួយគីឡូក្រាម អាវុធខ្លីមួយដើម៉ាក K54 បង់មួយ គ្រាប់៦គ្រាប់ ជញ្ជីងថ្លឹងថ្នាំចំនួន២ ប្រដាប់កឹបស្លាកលេខ១ និងស្លាកលេខម៉ូតូចំនួន២ រួមនិងសម្ភារមួយចំនួនទៀត ដោយឡែកជនជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានរត់គេចខ្លួនមុនកម្លាំងអវិធហត្ថឆ្មក់ចូលទៅដល់។

...

បច្ចុប្បន្នវត្ថុតាងត្រូវបានកម្លាំងជំនាញ យកទៅរក្សាទុកនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមជនសង្ស័យមកផ្ដន្ទាទោស តាមច្បាប់ ៕

image3

image1

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print