នារីបម្រើការនៅខារ៉ាអូខេ២នាក់ឈ្លោះប្រកែកគ្នារួចប្រើហិង្សា ម្នាក់ដេកពេទ្យ ម្នាក់ទៀតចូលប៉ុស្តិ៍

ចែករំលែក៖

ភ្នំពេញ៖ នារីបម្រើការនៅក្នុងខារ៉ាអូខេ២នាក់ឈ្លោះគ្នាឈានដល់ប្រើហិង្សារួច ម្នាក់ដេកពេទ្យម្នាក់ទៀតសមត្ថកិច្ចចាប់ចូលប៉ុស្ដិ៍ បន្ទាប់ពីពួកគេទាស់ពាក្យសម្ដីនិយាយឌឺដងដាក់គ្នា រហូតឈានដល់ការវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យភាគីម្នាក់រងរបួសបែកក្តោងច្រមុះត្រូវបានគេជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនដេរចំនួន៣ថ្នេរ។

...

ករណីបង្កហិង្សាដាក់គ្នានេះបានកើតឡើងនៅវេលាម៉ោង១ និង៤៥នាទីយប់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងខារ៉ាខូខេដឺឃ្វីន ផ្លូូវណតប្រ៊ីត ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នារីរងគ្រោះមានឈ្មោះ ហេង ស្រីនាថ អាយុ១៨ឆ្នាំមុខរបរបម្រើការងារនៅខារ៉ាអូខេ ដឺហ្វីន ស្នាក់នៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីដៃដល់មានឈ្មោះ នាង ចាន់គ្រិស្នា អាយុ១៦ឆ្នាំ មុខរបរនារីបម្រើការងារខារ៉ាអូខេកន្លែខាងលើដូចគ្នា ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីនារីបង្កបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបាននិយាយឌឺដងឲ្យប្អូនស្រីរបស់ខ្លួន ដោយប្រើពាក្យសម្ដីមិនសំរម្យធ្វើឲ្យនាងខឹងក៏កើតជាជម្លោះវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យនាងរងរបួសបាក់ធ្មេញ ហើយក៏ប្រតាយប្រតប់គ្នារហូតចេញមកខាងក្រៅកន្លែងធ្វើការ។ ពេលនោះនារីបង្កបានយកឈើជ្រុងពីអ្នកលក់មីឆាក្បែរនោះមកវាយត្រូវច្រមុះនារីងគ្រោះបណ្ដាលឲ្យបែកចេញឈាមតែម្តង។

ក្រោយពេលកើតហេតុនារីរងគ្រោះបានត្រូវបានដឹកតាមរ៉ឺម៉កទៅកាន់គ្លីនិកឯកជនក្បែរនោះដើម្បីធ្វើការព្យាបាល ចំណែកឯនារីបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីធ្វើការសាកសារសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់៕

c0522837-7ccd-41b9-86d1-9c9f2e1d3125

e2f164d7-cf0b-4941-ac72-334c1773f348

0df73e79-4900-4c81-8f94-c3ee47ab1b32

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print