ហ្វុីលីពីន ៖ ក្រុមជួញដូរគ្រឿងញៀនរាប់ពាន់នាក់ចេញសារភាព

ចែករំលែក៖

ជាមួយនិងសកម្មភាពប្តេជ្ញាកម្ចាត់ក្រុមជួញដូរគ្រឿងញៀនរបស់ប្រធានាធិបតិRodrigo Duterte ក្រុមជួញដូរគ្រឿងញៀននិងអ្នកប្រើប្រាសគ្រឿងញៀនរាប់ពាន់នាក់បានចេញសារភាពចំពោះមុខប៉ូលិសដោយខ្លួនឯង ខ្លាចត្រូវប្រហារជីវិតពេលចាប់បាន។ នេះជាការចេញមុខសារភាពទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកនៅហ្វីលីពីន។

...

សកម្មភាពខាងលើបានធ្វើឲ្យយុទ្ធសាស្ត្រកណ្តាប់ដៃដែករបស់ប្រធានាធិបតីកំពុងតែនាំមកនៅលទ្ធផលជាវិជ្ជមាន។
ប្រធានាធិបតី Rodrigo Duterte បានស្តាកេរ្ត៍ឈ្មោះគឺជាអ្នកអនុវត្តច្បាប់តឹងតែងបំផុតសម្រាប់ការដឹកនាំប្រទេស ។ តាមការពិត ភាពជោគជ័យរបស់លោកកាលពីពេលលោកកាន់តំណែងជាអភិបាលក្រុងDavao កាលពីពីរទស្សវត្សមុន គឺជាចំណុចជម្រុញឲ្យលោកឈរឈ្មោះបោះឆ្នោតហើយក្លាយជាប្រធានាធិបតី។ លោកបានទទួលតំណែងកាលពីថ្ងៃទី៣០ខែមិថុនា។

រយៈពេលលោកធ្វើជាអភិបាលក្រុង Davao នៅភាគខាងត្បូងហ្វុីលីពីន លោកបានបង្កើតក្រុមកម្លាំងពិសេស សម្រាប់កម្ចាត់ជនល្មើស ។ ចាប់តាំងពីឆ្នាំ១៩៩៨-២០០៥ ជនល្មើសជាង ៣០០នាក់ត្រូវបានក្រុមកម្លាំងពិសេសរបស់លោកចាប់ខ្លួនពាក់ព័ន្ធការឆក់ប្លន់និងជួញដូរគ្រឿងញៀន។

លោក Duterte បានប្រកាសកាលពីខែមុនថា ប្រសិនបើក្លាយជាប្រធានាធិបតីលោកនិងអនុវត្តសង្គ្រាមប្រឆាំងការជួញដូរគ្រឿងញៀននៅទូទាំងប្រទេស។ ក្រោយរយៈពេលជាងមួយសប្តាហ៍ក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀនរហូតដល់ទៅជាង ៤.០០០នាក់ចេញមកសារភាព ដោយខ្លាចបាត់បង់អាយុជីវិត ។ នេះគឺជាប្រវត្តិសាស្ត្រនៃការសារភាពមិនធ្លាប់មានពីមុនមក។

ការចេញសារភាពយ៉ាងច្រើនបែបនេះបន្ទាប់ពីលោក Duterte បានប្រកាសថា «ប្រើសិនបើលោកអ្នកឃើញមានអ្នកជួញដូរគ្រឿងញៀនរស់នៅក្បែរលោកអ្នកសូមទូរស័ទ្ទទៅកាន់ប៉ូលិស ហើយបើអ្នកមានអាវុធគឺសម្លាប់ពួកគេចោលតែម្តង ខ្ញុំនិងផ្តល់មេដាយឲ្យអ្នក »៕

4

1

3

2

ដោយ៖ មែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print