ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦ នៅក្នុងសាលប្រជុំនៃសាលាខណ្ឌឫស្សីកែវបានរៀបចំពិធីបើកកិច្ចប្រជុំផ្សព្វ ផ្សាយស្តីពីវឌ្ឍន៍ភាពនៃការផ្តល់សេវាច្រកចេញ-ចូលតែមួយ និងរបាយការណ៍ឆមាស ទី១ឆ្នាំ២០១៦។ ក្នុងពិធីខាងលើមានការ ចូលរួមពីលោក បួន ហេង ប្រធាននាយក ដ្ឋានមុខងារនិងធនធាននៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ លោកស្រី គឹម សុវណ្ណា ប្រធានទេសចរណ៍រាជធានីភ្នំ ពេញ លោកជា ពិសី អភិបាលខណ្ឌ លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សា លោកស៊ូ សុគន្ធ អភិបាលរងខណ្ឌ និងអស់លោក លោកស្រីចំណុះឲ្យខណ្ឌជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីបើកស្តីពីវឌ្ឍន៍ភាពនៃការផ្តល់សេវាច្រកចេញចូលតែមួយនាព្រឹក នោះលោក ស៊ូ សុគន្ធ បានលើកឡើងថា ដោយផ្អែកលើគោលនយោបាយនិងឆន្ទៈ យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការ ពង្រឹងលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ ។ សាលាខណ្ឌឫស្សីកែវបានប្តេជ្ញា អនុវត្តតាមកំណែទម្រង់វិមជ្ឈការនិងសហ វិមជ្ឈការសំដៅលើកកម្ពស់គោលការណ៍ អភិបាលកិច្ចល្អ កែទម្រង់ប្រព័ន្ធរដ្ឋបាល ដោយពង្រីកវិសាលភាព សេវាកម្មដែល ផ្តល់ដោយរដ្ឋបាល ក្រុង-ស្រុក-ខណ្ឌឲ្យ បានទូលំទូលាយ តាមរយៈប្រមូលផ្តុំសេវា ទាំងអស់ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ដែលផ្តល់ជូនអតិថិជននៅកន្លែងតែមួយ។
កែលម្អអគារផ្តល់សេវារដ្ឋបាល កាត់ បន្ថយអំពើពុករលួយ និងបង្កើនជំនឿទុក ចិត្តពីប្រជាពលរដ្ឋលើប្រព័ន្ធរដ្ឋបាលហើយ លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់មតិយោបល់និងការរិះគន់ ស្ថាបនាដើម្បីកែលម្អការអនុវត្តប្រព័ន្ធរដ្ឋ បាល។
លោកបានបន្តទៀតថា ការិយាល័យ ច្រកចេញចូលតែមួយគឺគោលបំណងបង្ខិត រដ្ឋបាលឲ្យនៅកៀកជិតនឹងប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សប្រកប ដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ ៕
ដោយ៖ អរុណរះ