ផាកពិន័យលើជនសុីវិលជិះម៉ូតូស្លាកលេខនគរបាលអត់ពាក់មួកសុវត្ថិភាព!

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនេយ្យហ្វេកបុកមួយបានបង្ហោះថា “លោកប៉ូលិសគម្រូ សូមស្នងការដ្ឋាននគរបាលខេត្ត ជួយពិនិត្យមើលផង គាត់ជាមន្រ្ដីនគរបាលទេ បើគាត់ជាមន្រ្ដីតើគាត់ចេះច្បាប់ទេ? បើមិនមែន តើបានស្លាកលេខនេះមកពីណា? មួកក៏គ្មាន កញ្ចក់ក៏គ្មាន“ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ សូមជំរាបថា ក្រោយពីឃើញគណនេយ្យខាងលើបង្ហោះបែបនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឱ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវបានដឹងថាអ្នកបើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល 1A-1233 មានឈ្មោះ ដាន សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លេខ130159387 មុខរបរបើកបររថយន្ត មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានខ្ចីម៉ូតូពីឈ្មោះ ជា ច័ន្ទសុភា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនគរបាលនៅរាជធានីភ្នំពេញ ដែលជាអ្នកស្គាល់គ្នា កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៩ជាង និងឈ្មោះ ដាន សុខហេង អ្នកបើកបរម៉ូតូផ្លាកលេខនគរបាលមិនពាក់មួកការពារសុវត្ថិភាពរូបនេះ មិនមែនជាមន្រ្តីនគរបាលទេ ។

ចំណាត់ការបន្ថែមនោះ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ​ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ បានកោះហៅឈ្មោះ ដាន សុខហេង ដែលជាអ្នកបើកបរម៉ូតូល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មកធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យាតាមច្បាប់ចរាចរណ៍ផ្លូវគោក ៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print