ភ្នំពេញ ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ដែលបានធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះជាប់អស់ជាច្រេីនម៉ោងនោះ ពេលនេះត្រូវបានក្រុមសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលតូចលេខ៧០ ជួយសង្គ្រោះបានហេីយ នៅវេលាម៉ោង១០យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
ករណីនេះបានកេីតឡេីងតាំងពីវេលាម៉ោង៦:៣០នាទីល្ងាចនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំពោះហេតុការណ៍នេះ បងប្អូនប្រជាពលរដ្ឋបានសម្ដែងការអាណិតក្មេងស្រីណាស់ ហើយក៏សូមសរសើរនិងអរគុណជាខ្លាំងដល់ក្រុមសង្គ្រោះ៧១១ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានរួមគ្នាជួយសង្គ្រោះក្មេងស្រីដោយជោគជ័យ។
ក្រោយជួយសង្គ្រោះបានភ្លាម ក្មេងស្រីរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះអាយុជីវិតផងដែរ ៕ ដោយ ៖ ភារ៉ា ដង្កោ
...