ស្ត្រីម្នាក់មកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការនគរបាលប៉ុស្ថិ៍ស្ទឹងកាច់ ពីករណីចោរលួចម៉ូតូយកទៅបាត់

ចែករំលែក៖

ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍របស់មន្ត្រីជំនាញប៉ុស្ថិ៍ឃុំស្ទឹងកាច់ នៅថ្ងៃទី ០៦ ខែ មីនា  ឆ្នាំ ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានទទួល ពាក្យបណ្ដឹងពីស្ត្រីម្នាក់ដែលបាត់ម៉ូតូ១គ្រឿង  ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមៗ  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ក៏ តាមស្រាវជ្រាវនិងជាមួយកម្លាំងប្រជាការពារស្វែងរកម៉ូតូមកវិញ។ 

 សមត្តកិច្ចជំនាញបានបន្តថា÷រហូតដល់វេលាម៉ោង ១១ និង ២២ នាទី ត្រូវនឹងថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៤ កម្លាំងប្រជាការពារភូមិឡាក់ហុកពីរ ក៏បានប្រទះឃើញភិនភាគមុខសញ្ញាសង្ស័យ និងម៉ូតូ ដែលបានបាត់កាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៤ រួចប្រជាការពារក៏បានកាក់សួរនាំ ហើយបានតេទូរសព្ទរាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ភ្លាមៗ បន្ទាប់មកក៏បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកធ្វើការសួរនាំ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ក្រោយពីបានសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាព ថា  ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន ។

ជនរងគ្រោះឈ្មោះ ណាត់ វីរៈ ភេទប្រុស អាយុ ៣២   ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅបណ្ដោះអាសន្នភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 

សមត្តកិច្ចជំនាញមូលដ្ឋានបានបន្តថា÷ជនសង្ស័យដែលលួចម៉ូតូនោះមាន

ឈ្មោះ ភិន ដារ៉ា ភេទប្រុស អាយុ ៣៣ ឆ្នាំ(វិជ្ជមាន+) រស់នៅបន្ទប់កាសុីណូផ្លាមីហ្គូ ភូមិផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

  វត្ថុតាង : ម៉ូតូចំនួន ០១ គ្រឿង ម៉ាក HONDA ZOOMER-X ពាក់ផ្លាកលេខ ប៉ៃលិន 1C- 8917 សេរីឆ្នាំ ២០១៨ ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការរដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ។ដោយ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print