ក្មេងស្រីដែលធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះ​ជាប់អស់ជាច្រេីនម៉ោង​ ពេលនេះត្រូវបានជួយសង្គ្រោះ

ចែករំលែក៖

​     ភ្នំពេញ​ ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់​ ដែលបានធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះ​ជាប់អស់ជាច្រេីនម៉ោង​នោះ ពេលនេះត្រូវបានក្រុមសង្គ្រោះ​គ្រោះមហន្តរាយ៧១១​ របស់កងពលតូចលេខ៧០ ជួយសង្គ្រោះបានហេីយ​ នៅវេលាម៉ោង​១០យប់ថ្ងៃទី៦​ ខែមីនា​ ឆ្នាំ​២០២៤។

​     ករណីនេះបានកេីតឡេីងតាំងពីវេលាម៉ោង​៦:៣០នាទីល្ងាច​នៅក្នុងសង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

​     ចំពោះហេតុការណ៍នេះ​ បងប្អូនប្រជាពលរដ្ឋបានសម្ដែងការអាណិតក្មេងស្រីណាស់ ហើយក៏សូមសរសើរនិងអរគុណជាខ្លាំងដល់ក្រុមសង្គ្រោះ៧១១ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានរួមគ្នាជួយសង្គ្រោះក្មេងស្រីដោយជោគជ័យ។

​     ក្រោយជួយសង្គ្រោះបានភ្លាម ក្មេងស្រីរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះអាយុជីវិតផងដែរ​ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print