ក្រុមប្រដាប់អាវុធមីយ៉ានម៉ាសន្យាបន្តពិភាក្សាជាមួយរដ្ឋាភិបាល

ចែករំលែក៖

តាមសេចក្តីប្រកាសព័ត៌មានរបស់គណកម្មាធិការសហប្រជាជនឯកភាព UNFC បានប្រកាសកាលពីថ្ងៃទី១៨ខែកក្កដានេះថា ក្រុមប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ានម៉ាមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅទូទាំងប្រទេសនៅឡើយ ប៉ុន្តែបានសន្យាថានឹងបន្តពិភាក្សាជាមួយរដ្ឋាភិបាលស្តីពីដំណើរសន្តិភាពទាំងស្រុងនៅក្នុងប្រទេស។

...

ការប្រកាសខាងលើ បានធ្វើឡើងក្រោយពេលទីព្រឹក្សារដ្ឋាភិបាលលោកស្រីអង់សានសូជី តំណាងឲ្យរដ្ឋាភិបាលមីយ៉ានម៉ាពិភាក្សាជាមួយប្រធានក្រុមសម្ពន្ធប្រដាប់អាវុធកាលពីថ្ងៃតី១៧ ខែកក្កដា។

គណប្រតិភូពិភាក្សានយោបាយរបស់ UNFC តំណាងឲ្យក្រុមប្រដាប់អាវុធដែលមិនទាន់ចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀង ដោយបានពិភាក្សាស្តីពីការបញ្ចប់ការវាយប្រហាររបស់រដ្ឋាភិបាលទៅលើកម្លាំងទាហានក្រុមជនជាតិភាគតិច។ រដ្ឋាភិបាលសង្ឃឹមថា ក្រុមប្រដាប់អាវុធជនជាតិភាគតិចនឹងចុះហត្ថលេខាងលើបទឈប់បាញ់នៅទូទាំងប្រទេស។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធមិត្តដើម្បីលិទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអងសានសូជីបានសន្យាថា នឹងបង្កើតរបបដឹកនាំសហរដ្ឋនៅក្នុងប្រទេសមីយ៉ានម៉ា ពឹងផ្អែកទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់គ្រប់គ្រងតាមតំបន់នីមួយៗ។

ជំនួបពិភាក្សាខាងលើកើតឡើងមុនពេលសន្និបាតជាតិសាស្ត្រដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៩ ខែកក្កដា នៅវិមានMaijayan រដ្ឋកាឈីន។

តាមការសម្រេចក្រោយជំនួបពិភាក្សា បានជាមួយក្រុមដែលបានចុះហត្ថលេខានៅ Chiangmai កាលពីថ្ងៃទី៨ ខែកក្កដា កន្លងមក កិច្ចប្រជុំជាតិសាស្ត្រនឹងត្រូវធ្វើឡើងដោយមានក្រុមប្រដាប់អាវុធជនជាតិភាគតិចរហូតដល់ទៅ៥៥ក្រុមចូលរួម។ សន្និបាតនោះគឺជាការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំសន្តិភាពដែលមានឈ្មោះថា «សន្និបាត Panglong ទស្សវត្តទី២១»នៅទីក្រុងណៃពីដោ នៅចុងខែសីហាខាងមុខ។

ទាំងនោះជាភាពជោគជ័យមួយរបស់រដ្ឋាភិបាលថ្មីមីយ៉ានម៉ា ដែលបានសន្យាថានឹងពង្រួបពង្រួមជាតិសាស្ត្រ បញ្ចប់សង្គ្រាមស៊ីវិលឆ្ពោះទៅរកការអភិវឌ្ឍ កា្លយជាប្រទេសមានសក្កានុពលសេដ្ឋកិច្ចនៅក្នុងតំបន់ និងនៅលើពិភពលោក៕

myanmar-k0GD--621x414@LiveMint

a

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print