ប៉ូលិស​៣នាក់រងការបាញ់សម្លាប់ និង​៧នាក់រងរបួស

ចែករំលែក៖

មានការបាញ់ប្រហារជាថ្មីទៅលើកម្លាំងប៉ូលិសអាមេរិកនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងទីក្រុងAlmaty  ប្រទេសកាហ្សាស្ថានធ្វើឲ្យទីក្រុងនេះប្រកាសអាសន្នក្រហម។

...

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកគត់បានឃើញបុរសម្នាក់ស្លៀកពាក់ឈុតខ្មៅកាន់កាំភ្លើងស្វ័យប្រវត្តរត់នៅកណ្តាលក្រុង ក្រោយមកក៏បានបាញ់ប្រហារទៅលើស្នាក់ការប៉ូលិស។ តំបន់ដែលរងការវាយប្រាហារនោះត្រូវប៉ូលិសឡោមព័ទ្ធ ហើយបានប៉ះទង្គិចជាមួយខ្មាន់កាំភ្លើងទៀតផង។

សារព័ត៌មានTengrinews បានផ្សាយថា មានប៉ូលិស៣នាក់ស្លាប់ និង៧នាក់រងរបួសធ្ងន់។ សារព័ត៌មានរុស្ស៊ីបានផ្សាយថា ខ្មាន់កាំភ្លើងត្រូវបានប៉ូលិសចាប់ខ្លួន។ ចំណែកហាងលក់កាំភ្លើងនៅក្នុងក្រុងត្រូវបានប៉ូលិសចេញបញ្ជាឲ្យបិទទាំងអស់ជៀសវាងហេតុការណ៍អាក្រក់កើតឡើង។

ទទឹមនឹងនោះប៉ូលិសក៏បានស្នើដល់ពលរដ្ឋមិនត្រូវចេញទៅខាងក្រៅឡើយ បញ្ចៀសគ្រោះថ្នាក់កើតឡើង។

នៅក្នុងព្រឹត្តការមួយផ្សេងទៀតនៅថ្ងៃច័ន្ទទី១៨ ខែកក្កដា ឆ្នាំ២០១៦ លោកប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា បានធ្វើការស្នើឲ្យ មានសេចក្តីអត់ធ្មត់ ពីសំណាក់ក្រុមមន្ត្រី ប៉ូលីសនិងប្រជាជនអាមេរិកទាំងមូល ក្រោយពីហេតុការណ៍ស្លាប់ក្រុមប៉ូលីស៣នាក់ សារជាថ្មីនៅក្នុងទីក្រុង Baton Rouge កាលពីម្សិលមិញ។

ខ្មាន់កាំភ្លើងដែលជាជនជាតិ អាហ្វ្រិក អាមេរិកដែលធ្លាប់ត្រូវបានតុលាការធ្វើការផ្តន្ទាទោសរយៈពេលប្រាំឆ្នាំ ត្រូវបានប៉ូលីសបានបាញ់សម្លាប់ភ្លាមៗ នៅក្នុងហេតុការណ៍ប្រឈមមុខគ្នា និងបានបណ្តាលឲ្យប៉ូលីស៣នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។

កាលពីថ្ងៃទី១៧ ខែកក្កដា បុរសម្នាក់ត្រូវបានចាប់ខ្លួនភា្លមៗ ក្រោយពីបានបើកការបាញ់ប្រហារទៅលើមន្ទីរពេទ្យមួយ នៅក្នុងរដ្ឋហ្វ្លរី ដាហើយបានសម្លាប់មនុស្ស២នាក់។

ជនរងគ្រោះត្រូវបានគេដឹងថា គឺជាស្ត្រីអ្នកជំងឺចំណាស់ម្នាក់ និងស្ត្រីដែលជាអ្នកធ្វើការនៅក្នុងមន្ទីរពេទ្យម្នាក់ ដែលកំពុងតែអង្គុយរងចាំ នៅក្នុងបន្ទប់ពិនិត្យអ្នកជំងឺ នៃអគារមន្ទីរពេទ្យនៅពេលដែលបុរសជាខ្មាន់កាំភ្លើងបានចូលមកសំដៅរកក្រុមមនុស្សនិងធ្វើការបាញ់រះយកតែម្តង។

ប្រភពព័ត៌មានពីប៉ូលីសក្នុងតំបន់ដែលបាននិយាយថា ហេតុការណ៍នៃការបាញ់បានកើតឡើងនៅក្នុងមជ្ឈមណ្ឌលថែរក្សាសុខភាព Parrish ហើយក្រោយសម្លេងផ្ទុះកាំភ្លើងភ្លាមៗ ចេញពីបន្ទប់ពិនិត្យអ្នកជំងឺនោះ ក្រុមរក្សាសន្តិសុខ២នាក់ បានចូលទៅដល់កន្លែង កើតហេតុ ហើយធ្វើការចាប់ខ្លួនជនសង្ស័យបានភ្លាមៗដែរ៕

them-mot-vu-xa-sung-vao-canh-sat-2-nguoi-chet-7-nguoi-bi-thuong-nang-12-145454

them-mot-vu-xa-sung-vao-canh-sat-2-nguoi-chet-7-nguoi-bi-thuong-nang-12-145452

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print