រថយន្តហាយឡែនឌ័របើកឆ្លងផ្លូវបុកម៉ូតូហុងដាឌ្រីមទាំងកំរោល រងរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស៣នាក់បានរងរបួសបាក់ដៃបាក់ជើង ខណៈកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តហាឡែនឌ័រ បុកទាំងកំរោល ហើយរថយន្តបើករត់បាត់ ។

...

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០យប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខប្រលានយន្តហោះពោធិ៍ចិនតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះទាំង៣នាក់មិនទាន់បានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ៣នាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ ១២៥ ពណ៍ខ្មៅ ស៊េរី ២០០៨ភ្នំពេញ1X-7402 ជិះក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះខណះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តហាយឡែនឌឺ ពណ៍ទឹកប្រាក់ពាក់ បើកតាមផ្លូវបេតុងវត្តតាំងកសាង ទិសដៅពីជើងទៅត្បូង ចេញឡើងមកផ្លូវសហព័ន្ធរ៉ុស្សីយ៉ាងលឿន ទៅបុកម៉ូតូទាំកំរោល បណ្តាលអោយអ្នកឌុបខ្ទាតចេញពីម៉ូតូជាង២០ម៉ែត្រ បែកក្បាល បាក់ជើងស្តាំ ចំណែកអ្នកជិះកណ្តាលបាក់ជើងស្តាំតាំងពីចង្កិះដល់ចុងជើង និងបាក់ដៃស្តាំ រីឯអ្នកជិះក្រោយម្នាក់ទៀតរងរបួសបែកចង្ការ បែកក្បាល ភ្លាមៗរថយន្តបង្ករបានបន្ថែមល្បឿនរត់ដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តក្លីនិកឯកជនមកដឹកទៅសង្គ្រោះបន្ទាន់ ដោយឡែកបុរសដែលធ្ងន់ជាងគេ បញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សា ទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិសែនជ័យ ដើម្បីរងចាំសាច់ញាតិជនរងគ្រោះមកទទួលយកទៅវិញ ៕

image1

image3

image2

image4

ដោយ៖ សុខាសែនជ័យ

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print