ស្ត្រីគ្រួសារក្រីក្រម្នាក់ឆ្លងទន្លេលើចិញ្ចើមផ្លូវខណៈឈឺពោះពេលធ្វើដំណើរទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីគ្រួសារក្រីក្រម្នាក់ឆ្លងទន្លេលើចិញ្ចើមផ្លូវខណៈឈឺពោះពេលធ្វើដំណើរទៅមន្ទីពេទ្យ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

...

បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្រុមគ្រូពេទ្យបង្អែកខេត្តរតនគិរីចុះអន្តរាគមន៌ជួយសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូន។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី លោកវេជ្ជបណ្ឌិត ហ៊ីង ផានសុគន្ធា បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះថា ស្ត្រីខាងលើផុតគ្រោះថ្នាក់ហើយដោយក្រុមគ្រូពេទ្យបានយកចិត្តដាក់មើលថែរក្សាដោយមិនគិតកម្រៃសេវាអ្វីនោះទេ។

លោកបានបន្តឲ្យដឹងទៀតថា ស្ត្រីរូបនោះមានឈ្មោះ ជុំ សំអាត អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានប្តីឈ្មោះ លី ចំរើន អាយុ៤២ឆ្នាំ មានកូនទី៤ ប្រុសទំម្ងន់ ២,២ខាំដេកសម្រាកក្នុងមន្ទីរពេទ្យក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ផងដែរ៕

IMG-20160719-WA0032

IMG-20160719-WA0031

IMG-20160719-WA0030

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print